អន្តរជាតិ
ចូលរួមរំលែកទុក្ខ! លោកមហាសេដ្ឋី Albert Frere ដែលបានទិញក្រុមហ៊ុនជាច្រើននៅអ៊ឺរុបកន្លះសតវត្សរ៍មកនេះបានស្លាប់ក្នុងវ័យ៩២ឆ្នាំ
BY autoadmin
December 3, 2018
លោក Albert Frere មហាសេដ្ឋីជនជាតិបែលហ្ស៊ិកដែលវិនិយោគក្រុមហ៊ុនធំៗ នៅអឺរ៉ុបក្នុងរយៈពេលជាងកន្លះសតវត្សរ៍បានស្លាប់ហើយក្នុងវ័យ៩២ឆ្នាំ។ ក្រុមហ៊ុន Pruxelles Lambert (GBL) មានការសោកស្តាយយ៉ាងខ្លាំងដែលបានប្រកាសថាលោក Alber Frere ប្រធានកិត្តិយសនិងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានទទួលមរណភាពក្នុងវ័យ៩២ឆ្នាំ។ សេចក្តីថ្លែងការណ៍បានបន្ថែមថាពិធីបុណ្យសពរបស់គាត់នឹងត្រូវបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់ជាមួយគ្រួសារស្របតាមបំណងប្រាថ្នារបស់លោក Albert Frere ។ យ៉ាងណាមិញគឺមិនទាន់មានរបាយការណ៍ណាបានប្រាប់ពីមូលហេតុនៃការស្លាប់របស់គាត់ទេ៕



អត្ថបទ៖ លីដា
ប្រភព៖ bloomberg