សភាអាមេរិកអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍
- BY
- autoadmin
- June 25, 2022
សភាអាមេរិកបានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ដែលជាច្បាប់អាវុធដ៏សំខាន់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ។ ច្បាប់នេះដាក់ការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើអ្នកទិញវ័យក្មេង និងលើកទឹកចិត្តឱ្យរដ្ឋដកកាំភ្លើងចេញពីមនុស្សដែលចាត់ទុកថា ជាការគំរាមកំហែង។ វិធានការនេះទទួលបានការគាំទ្រទ្វេភាគី ដោយមានសមាជិកគណបក្សសាធារណរដ្ឋចំនួន ១៤នាក់ ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះដោយសំឡេងគាំទ្រ ២៣៤ ទល់នឹង ១៩៣។

ច្បាប់នេះក៏ត្រូវបានបញ្ជូនទៅប្រធានាធិបតីលោក Joe Biden ដើម្បីចុះហត្ថលេខាលើច្បាប់ ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ សេចក្តីព្រាងច្បាប់នេះក៏បានអនុម័តនៅក្នុងព្រឹទ្ធសភាផងដែរ ដោយមានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១៥នាក់ បានបោះឆ្នោតរួមជាមួយនឹងសហសេវិកប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ។ ទីបំផុតវាបានឈ្នះ ក្នុងការបោះឆ្នោតជាមួយនឹងលទ្ធផល ៦៥-៣៣៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






