អន្តរជាតិ

អាជ្ញាធរជប៉ុននៃទីក្រុង Amagasaki ចេញមុខសុំទោសជាសាធារណៈ ដោយសារធ្វើឱ្យបាត់ “flash drive” ដែលមានផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋជិត ៥០ម៉ឺននាក់

BY
autoadmin
June 26, 2022

ជប៉ុន៖ អាជ្ញាធរក្នុងតំបន់នៃទីក្រុង Amagasaki ខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុន បានចេញមកសុំទោសជាសាធារណៈ ដោយសារតែទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនប្រហែល ៤៦០,០០០ នៅក្នុង flash drive ត្រូវបានបាត់បង់។   អាជ្ញាធរ Amagasaki ដែលជាឥស្សរជននយោបាយបាននិយាយថា ព័ត៌មានដែលបាត់បង់រួមមានឈ្មោះ អាសយដ្ឋាន និងថ្ងៃខែឆ្នាំកំណើតរបស់ប្រជាពលរដ្ឋ ក៏ដូចជា លេខគណនីធនាគាររបស់គ្រួសារ ដែលទទួលបានអត្ថប្រយោជន៍ផ្នែកសុខុមាលភាព។

តាមប្រភពដដែលបានបន្តទៀតថា ជាដំបូងនេះមិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា​ទិន្នន័យនៅក្នុង “flash drive”​នេះ​ត្រូវ​បាន​បែក​ធ្លាយ​នោះ​ទេ ព្រមទាំងបានធានានូវការគ្រប់គ្រងសុវត្ថិភាពហ្មត់ចត់ក្នុងការគ្រប់គ្រងទិន្នន័យខាងអេឡិចត្រូនិចនេះ។

គួរបញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់មាន​ភារកិច្ច​ត្រូវចុះជួយ​កម្មវិធី​មូលនិធិ​សង្គ្រោះ​កូវីដ-១៩ នៅទីក្រុង Amagasaki ហើយបុគ្គលិកម្នាក់នោះបានជ្រុះបាត់កាបូប ដែលក្នុងនោះមាន “flash drive” ផងដែរ។ បុគ្គលិកម្នាក់នោះបានរៀបរាប់ថា៖ «បន្ទាប់ពីញ៉ាំអាហារនៅភោជនីយដ្ឋានរួចទើបដឹងថាកាបូបបានជ្រុះបាត់ ទើបបានទៅរាយការណ៍ទៅប៉ូលីសកាលពីថ្ងៃពុធទី២២ ខែមិថុនា ប៉ុន្តែសំណាងល្អដែលព័ត៌មានទាំងអស់ត្រូវបានការពារដោយពាក្យសម្ងាត់សម្រាប់ការចូលប្រើ។ ទន្ទឹមនឹងនេះ ទីក្រុង Amagasaki បាននិយាយថា ខ្លួននឹងព្យាយាមស្ដារទំនុកចិត្តរបស់អ្នកស្រុកឡើងវិញ ដោយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន៕

អត្ថបទ៖ Bee

ប្រភព៖ khaosod

Share This Post: