ស្ថានទូតថៃ ជូនដំណឹងដល់ពលរដ្ឋខ្លួនកុំអោយដាក់កញ្ឆាតាមខ្លួនចូលក្នុងប្រទេសជប៉ុន ព្រោះអាចមានទោស
- BY
- autoadmin
- June 26, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៥ ខែមិថុនា បានឱ្យដឹងថា ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូ បានជូនដំណឹងដល់ប្រជាជនថៃ ហាមនាំចូលកញ្ឆា ឬផលិតផលដែលមានសារធាតុពីរុក្ខជាតិនោះចូលទៅក្នុងប្រទេសជប៉ុន ប្រសិនបើល្មើស នឹងត្រូវទទួលទោសតាមច្បាប់ជប៉ុន។

យោងទៅតាមការបញ្ជាក់របស់ស្ថានទូតបានឲ្យដឹងថា ការកាន់កាប់សម្រាប់ការនាំចូល និងនាំចេញកញ្ឆា នៅក្នុងប្រទេសជប៉ុន នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី ៧ឆ្នាំ។ ជាមួយគ្នានេះ ចំពោះការលក់វិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣ លានយ៉េន។ ទន្ទឹមនឹងនេះដែរ ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូក៏បានក្រើនរំលឹកឱ្យមានការប្រុងប្រយត្ន័ ចំពោះការដាក់ទំនិញខុសច្បាប់ចូលប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






