រុស្ស៊ីបើកការវាយប្រហារតាមអាកាសលើទីក្រុងគៀវ ខណៈកិច្ចប្រជុំកំពូល G7 កំពុងចាប់ផ្តើមនៅអឺរ៉ុប
- BY
- autoadmin
- June 27, 2022
កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅទៅលើរដ្ឋធានីគៀវរបស់អ៊ុយក្រែន ជាមួយនឹងការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំនៃបណ្តាប្រទេស G7 កំពុងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ។ មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៦នាក់ រងរបួស នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានបាញ់ទៅលើប្លុកផ្ទះល្វែងមួយក្នុងទីក្រុងគៀវ។ អភិបាលរងក្រុងលោក Volodymyr Bondarenko បាននិយាយថា អ្នករបួស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។

លោក Bondarenko ក៏បាននិយាយផងដែរថា សាលាមត្តេយ្យមួយត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ ហើយវីដេអូពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែន ក៏បានបង្ហាញពីសំបកមីស៊ីលដ៏ធំមួយ នៅក្នុងទីធ្លាខាងក្រោយសាលាមត្តេយ្យនោះ។ លោកបានបន្តថា អ្នកដែលរងរបួសនៅក្នុងប្លុកលំនៅឋានរួមមាន ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលម្តាយរបស់នាងឈ្មោះ Katerina អាយុ ៣៥ឆ្នាំ ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ គាត់គឺជាពលរដ្ឋរុស្ស៊ី ប៉ុន្តែបានរស់នៅក្នុងទីក្រុងគៀវ អស់រយៈពេលជាយូរមកហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ Time
- Share This Post:






