អន្តរជាតិ

ជប៉ុន​បានណែនាំឱ្យ​ប្រជាជនទាំង ​៣៧​លាន​នាក់ នៅទីក្រុងតូក្យូ និងតំបន់ជុំវិញ គួរកាត់បន្ថយការប្រើប្រាស់អគ្គិសនីដែលមិនចាំបាច់

BY
autoadmin
June 27, 2022

រដ្ឋាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានជំរុញឱ្យប្រជាជននៅទីក្រុងតូក្យូ និងតំបន់ជុំវិញ គួរកាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ខណៈបានព្រមានថា ការផ្គត់ផ្គង់នឹងមានភាពតានតឹង នៅពេលដែលប្រទេសនេះត្រូវប្រឈមនឹងរលកកម្ដៅ ហើយវាអាចនឹងធ្វើឱ្យមានការដាច់ភ្លើងជាញឹកញាប់។ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រំពឹងថា តម្រូវការថាមពលនឹងកាន់តែកើនឡើង នៅរសៀលនេះ ដូច្នេះពលរដ្ឋគួរតែបិទភ្លើងដែលមិនចាំបាច់ ប៉ុន្តែពួកគេអាចប្រើម៉ាស៊ីនត្រជាក់ជាធម្មតា ដើម្បីជៀសវាងការឡើងកម្ដៅខ្លាំងពេក។

កាលពីចុងសប្តាហ៍ សីតុណ្ហភាពនៅកណ្តាលទីក្រុងតូក្យូបានកើនឡើងលើសពី ៣៥ អង្សាសេ ខណៈទីក្រុង Isesaki ភាគពាយ័ព្យនៃរាជធានីតូក្យូ មានកសីតុណ្ហភាពកំណត់ត្រា ៤០.២ អង្សាសេ។ ជម្រាបដែរថា ខែមិថុនា គឺជាការចាប់ផ្តើមនៃរដូវក្តៅនៅជប៉ុន ជាមួយនឹងសីតុណ្ហភាពជាធម្មតាស្ថិតនៅក្រោម ៣០ អង្សាសេ ប៉ុន្តែសម្រាប់ខែនេះវិញ វាបានកើនកម្ដៅក្ដៅខុសពីធម្មតា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងបាននិយាយថា សមត្ថភាពផលិតអគ្គិសនីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ៣.៧% នៅរសៀលថ្ងៃចន្ទនៅទីក្រុងតូក្យូ និងខេត្តចំនួន ៨ នៅជុំវិញនោះ។

រដ្ឋាភិបាលបានស្នើឱ្យប្រជាជនបិទភ្លើងដែលមិនចាំបាច់រយៈពេល ៣ម៉ោង ចាប់ពីម៉ោង ១៥:០០ ម៉ោងនៅទីក្រុងតូក្យូ (07:00 BST) ខណៈដែល។ ទោះបីជាអ្នកផ្គត់ផ្គង់អគ្គិសនីកំពុងធ្វើការដើម្បីបង្កើនការផ្គត់ផ្គង់ក៏ដោយ ក្រសួងបាននិយាយថា ស្ថានភាពនេះគឺមិនអាចទាយទុកជាមុនបានទេ។ គួរឱ្យដឹងដែរថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុនមានភាពតឹងតែង ចាប់តាំងពីការរញ្ជួយដីនៅក្នុងតំបន់ភាគឦសានរបស់ខ្លួនក្នុងខែមីនា ដែលបានបង្ខំឱ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយចំនួនត្រូវផ្អាកប្រតិបត្តិការ។ ក្រុមមន្ត្រីក៏បានបិទរោងចក្រឥន្ធនៈហ្វូស៊ីលដែលមានវ័យចំណាស់មួយចំនួនផងដែរ ក្នុងការប៉ុនប៉ងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: