ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកសម័យប្រជុំពិសេសនៅថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើជនស៊ីវិលអ៊ុយក្រែន
- BY
- autoadmin
- June 28, 2022
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងបើកសម័យប្រជុំពិសេសមួយនៅថ្ងៃអង្គារនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើផ្សារទំនើបមួយនៅកណ្តាលប្រទេសអ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេសអាល់បានីលោកស្រី Olta Xhacka បានសរសេរនៅលើ Twitter កាលពីថ្ងៃច័ន្ទ ស្របពេលដែលអាល់បានីកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមិថុនា។
លោកស្រី Xhacka បានសរសេរថា ការវាយប្រហារនៅផ្សារទំនើបមួយនោះ គឺជា «ឧក្រិដ្ឋកម្មសង្គ្រាមមួយផ្សេងទៀត នៅក្នុងបញ្ជីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់»។ បេសកជនរបស់អង្គការសហប្រជាជាតិរបស់ប្រទេសអាល់បានីរូបនេះ បាននិយាយថា អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ នឹងធ្វើការសង្ខេបទៅក្រុមប្រឹក្សាសន្តិសុខជាបឋមអំពីស្ថានភាពនៅអ៊ុយក្រែន បន្ទាប់មករដ្ឋជាសមាជិកនឹងធ្វើការជជែកពីបញ្ហានេះ៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: