អន្តរជាតិ

​វេជ្ជបណ្ឌិតថៃ ចេញសារដាស់តឿនគ្រូៗ កុំដាក់កិច្ចការផ្ទះឱ្យសិស្សច្រើនពេក ធ្វើឱ្យក្មេងៗស្ត្រេស និងមានសំពាធខ្លាំង

BY
autoadmin
June 30, 2022

ថៃ៖ ក្លាយជាករណីមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឳពុកម្នាក់បានផុសចូលទៅក្នុងបណ្ដាញសង្គម ចំពោះករណីកូនប្រុសរបស់ខ្លួន ដែលជាសិស្សសាលាម្នាក់ បានដួលសន្លប់បាត់ស្មារតី បណ្តាលអោយបោកក្បាលទៅនឹងឥដ្ឋ រហូតមានបញ្ហាខួរក្បាលហើម។ មូលហេតុដែលសន្លប់នោះគឺ មកពីគ្រូដាក់កិច្ចការផ្ទះច្រើនពេក រហូតធ្វើអោយមិនមានពេលសម្រាកបានគ្រប់គ្រាន់។

ចំពោះកិច្ចការផ្ទះដែលគ្រូដាក់អោយនោះ យោងតាមសម្តីរបស់ឳពុកបានអះអាងថា មានច្រើនជាង ៣០កិច្ចការក្នុងមួយសប្តាហ៍។ ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អូ ជំនួយការ​សាស្ត្រាចារ្យ Jiraporn Arunakul ដែលជាគ្រូពេទ្យ​កុមារ​ផ្នែក​វេជ្ជសាស្ត្រ​វ័យ​ជំទង់ នៃមន្ទីរពេទ្យ Ramathibodi ម្ចាស់ទំព័រហ្វេសប៊ុក “ចិញ្ចឹមកូនក្រៅផ្ទះ” បានបញ្ចេញមតិលើគេហទំព័រថា៖ កិច្ចការផ្ទះបំផ្លាញខ្លួនឯង ដែលអ្នកជំងឺនៅក្នុងគ្លីនិកវ័យជំទង់ត្អូញត្អែរច្រើនអំពីរឿងនេះ ថាចូលគេងស្ទើរតែពាក់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ព្រោះកិច្ចការផ្ទះច្រើនណាស់។ ពួកគេមិនអាចធ្វើកិច្ចការផ្ទះទាន់ពេលទេ។ ភាគច្រើនពួកគេចម្លងកិច្ចការពីមិត្តភក្តិរបស់ខ្លួន ដើម្បីបញ្ជូនកិច្ចការទៅអោយគ្រូ កិច្ចការខ្លះវាពិបាកខ្លាំង ហើយច្រើនរហូតធ្វើអោយកូនសិស្សព្រមចុះចាញ់ និងរត់ចោលថ្នាក់រៀនទៀតផង។

លោកវេជ្ជបណ្ឌិត អូ បានបន្តទៀតថា ការដែលសិស្សមានកិច្ចការផ្ទះច្រើនពេក ធ្វើអោយពួកគេស្ត្រេសហើយនិងមានសម្ពាធ នាំអោយក្តីសុខរបស់ពួកគេត្រូវបានកាត់បន្ថយ ដូច្នេះក្មេងៗទាំងនោះគួរមានពេលវេលាសម្រាប់រត់លេង ហើយបង្កើតជាសំណួរនៅពេលដែលពួកគេប្រទះជួបរឿងដែលពួកគេឆ្ងល់ រហូតអាចធ្វើអោយពួកគេអាចស្គាល់ពីខ្លួនឯងអោយកាន់តែច្បាស់ជាងនេះទៀតផង ព្រោះការដែលស្រឡាញ់នូវចំណេះដឹង គឺសំខាន់ណាស់ ប៉ុន្តែក៏មិនត្រូវអោយពួកគេមកជួបនឹងកិច្ចការផ្ទះដ៏ច្រើនបែបនេះដែរ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: