អន្តរជាតិ

លោក Leonardo del Vecchio ម្ចាស់ក្រុមហ៊ុនផលិតវ៉ែនតាដ៏ល្បី និងជាអ្នកជំនួញមានជាងគេបំផុតរបស់អ៉ីតាលីបានទទួលមរណៈភាពហើយនៅអាយុ ៨៧ឆ្នាំ

BY
autoadmin
June 29, 2022

លោក Leonardo del Vecchio ប្រធានក្រុមហ៊ុន EssilorLuxottica ដែលជាក្រុមហ៊ុនផលិតវ៉ែនតាដ៏ល្បីល្បាញ និងជាអ្នកជំនួញដែលមានជាងគេបំផុតរបស់អ៉ីតាលីបានទទួលមរណៈភាពហើយនៅអាយុ ៨៧ឆ្នាំ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters។ ក្រុមហ៊ុន Essilor Luxottica បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទទី27 ខែមិថុនា ថា “ក្រុមហ៊ុន EssilorLuxottica មានការសោកស្តាយយ៉ាងក្រៃលែងដែលត្រូវប្រកាសនៅថ្ងៃនេះថា ប្រធានក្រុមហ៊ុនបានទទួលមរណភាពហើយ ហើយក្រុមប្រឹក្សាភិបាលនឹងជួបប្រជុំដើម្បីកំណត់ការប្រារព្ធពិធីជាបន្តបន្ទាប់”។

ទោះបីជាយ៉ាងណាក្ដី ខាងក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យលោក Leonardo បាត់បង់ជីវិតឡើយ។ គួរបញ្ជាក់ផងដែរថា លោក Dale Vecchio ធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រា រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ នេះក៏ជា​រឿង​ដ៏​ល្បី​មួយ​ក្នុង​ចំណោម​រឿង​រ៉ាវ​ដ៏​ល្បី​បំផុតនានា ដែលពី​អ្នកក្រក្លាយទៅ​ជា​អ្នក​មាន ដោយកាលនោះគឺស្ថិតនៅក្នុងអំឡុងពេលនៃការ​ស្ទុះ​ងើប​សេដ្ឋកិច្ច​ក្រោយ​សង្គ្រាម​របស់​អ៉ីតាលី។ លោក Paolo Gentiloni ស្នងការសេដ្ឋកិច្ចអឺរ៉ុប បានសរសេរក្នុង Tweeter ថា លោក Leonardo del Vecchio គឺជាបុរសជនជាតិអ៉ីតាលីដ៏អស្ចារ្យម្នាក់ ដោយរឿងរបស់គាត់ ពីជីវិតក្មេងកំព្រាក្លាយជាទៅជាអ្នកដឹកនាំនៃអាណាចក្រជំនួញ វាមើលទៅដូចជារឿងពីសម័យមុន ប៉ុន្តែ​នេះ​ជា​គំរូសម្រាប់បងប្អូនក្នុងថ្ងៃនេះ និងនាថ្ងៃអនាគត។

លោក Del Vecchio បាន​បង្កើត​ក្រុមហ៊ុន Luxottica ក្នុង​ឆ្នាំ១៩៦១ និង​បានបង្កើត​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​យីហោ Ray-Ban ហើយ​បាន​ចូល​រួម​កម្លាំង​ជាមួយក្រុមហ៊ុន Essilor របស់​ប្រទេស​បារាំងទៀតផង។ ឥទ្ធិពលរបស់លោក Del Wecchio បានរីកសាយភាយលើសពីអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់។ ហើយនៅចុងឆ្នាំ២០២១ គាត់បានក្លាយជាអ្នកមានបំផុតទីពីររបស់ប្រទេសអ៉ីតាលីបន្ទាប់ពីលោក Giovanni Ferrero នៃក្រុមហ៊ុន Nutella នេះបើយោងតាមទស្សនាវដ្តី Forbes ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: