ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាហានអង់គ្លេស កំពុងសាកល្បងសមយុទ្ធរថក្រោះបញ្ជាដោយតេឡេស្វ័យប្រវត្តិស៊េរីថ្មី (មានវិដេអូ)

    BY autoadmin December 4, 2018
    ទាហានអង់គ្លេស កំពុងសាកល្បងសមយុទ្ធរថក្រោះបញ្ជាដោយតេឡេស្វ័យប្រវត្តិស៊េរីថ្មី (មានវិដេអូ)

    អង់គ្លេស៖ រថក្រោះខ្នាតតូចនេះត្រូវបានបញ្ជាដោយតេឡេពីចម្ងាយនិងមានភ្ជាប់ជាមួយកាំភ្លើង ហើយអាចប្រើដើម្បីវាយប្រហារសត្រូវដោយមិនចាំបាច់ដាក់ទាហានឱ្យប្រថុយនឹងគ្រោះថ្នាក់។ រថក្រោះតូចនេះត្រូវបានគេហៅថា Titan Strike វាត្រូវបានគេធ្វើតេស្តដំបូងនៅតំបន់ Salisbury Plain ប្រទេស Wiltshire ដោយបច្ចេកវិទ្យាបាញ់កាំរស្មីឡាស៊ែរដើម្បីធ្វើការបាញ់គ្រាប់ចេញ។ វាត្រូវបានឱ្យដឹងថាធ្វើប្រតិបត្តិការណ៍ដោយមានការបញ្ជាពីប្រព័ន្ធកំព្យូទ័រ និងមានប្រព័ន្ធកាមេរ៉ាដើម្បីឱ្យជាជំនួយក្នុងការកំណត់គោលដៅដែលត្រូវបាញ់។

    អាវុធនេះបង្កើតឡើងដោយក្រុមបច្ចេកវិទ្យាការពារជាតិ QinetiQ និងកំពុងត្រូវបានសាកល្បងក្នុងសមយុទ្ធដែលមានតម្លៃ ៥លានផោន ហើយត្រូវបានចូលរួមពាក់ព័ន្ធនឹងម៉ាស៊ីនទំនើបជាង ៧០គ្រឿងរាប់បញ្ចូលទាំង Drone ចំនួន៦ ។ លំហាត់សមយុទ្ធនេះចូលរួមដោយទាហានជាង ២០០នាក់ដែលរួមមានកងទាហាន ទាហានជើងទឹក និងកងទ័ពអាមេរិក។ សមយុទយ្ធនេះគឺមានរយៈពេល៤សប្តាហ៍៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: