អន្តរជាតិ

លោក ស៊ី ជីនពីង បានប្ដេជ្ញានឹងបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ខណៈមិនអាចបោះចោលនយោបាយ zero-COVID នោះឡើយ

BY
autoadmin
June 30, 2022

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញទំនុកចិត្តលើការពារការរីករាលដាលនៃជំងឺ COVID-19 និងបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់លោក ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវូហានភាគកណ្តាលរបស់ប្រទេសចិន ដើម្បីត្រួតពិនិត្យអាជីវកម្ម និងតំបន់លំនៅដ្ឋានរបស់ពលរដ្ឋនៅទីនោះ។ លោក​មានជំហរលើគោលនយោបាយ zero-COVID ​របស់​រដ្ឋាភិបាល​របស់លោក ហើយ​បាន​សង្កត់​ធ្ងន់​ថា វា​នឹង​នៅ​បន្ដអនុវត្តដដែល។ លោក​បាន​មាន​ប្រសាសន៍​ថា បើ​គិត​ពី​ចំនួន​ប្រជាជន​ដ៏​ច្រើន​របស់​ប្រទេស​ចិន ហើយបើមិន​អើពើ​វិធាននឹងការ​គ្រប់គ្រង​ការ​ឆ្លង​មេរោគ នោះ​ផលវិបាក​នឹង​មិន​អាច​នឹក​ស្មាន​ដល់។

លោកបានបន្ថែមថា ផលប៉ះពាល់បណ្តោះអាសន្នលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងអាចទទួលយកបាន ជាជាងការប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនចិន។ លោក ស៊ី បានពណ៌នាអំពីគោលនយោបាយ zero-COVID ថាជាជម្រើសសន្សំសំចៃ និងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសជាតិ។ លោក​ក៏​បាន​សន្យា​ថា ​នឹង​នាំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ​ ក្នុង​កម្រិត​ល្អ​គួរ​ឱ្យ​កត់​សម្គាល់។ យ៉ាងណា អ្នកឃ្លាំមើលប្រទេសចិនមួយចំនួននិយាយថា វានឹងពិបាកសម្រាប់ប្រទេសនេះក្នុងការសម្រេចបាននូវអត្រាកំណើនគោលដៅ ៥.៥% របស់រដ្ឋាភិបាលនៅឆ្នាំនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: