អន្តរជាតិ

កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនៅ Odesa ដែលបានឆក់យកជីវិតពលរដ្ឋអ៊ុយក្រែនប្រមាណ ១០ នាក់

BY
autoadmin
July 1, 2022

មន្ត្រីក្នុងតំបន់នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារទៅលើអគារផ្ទះល្វែងច្រើនជាន់មួយ នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់  ១០នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ

លោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលតំបន់ Odesa បាននិយាយនៅលើ Telegram របស់គាត់ថា៖«ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារលើអគារផ្ទះល្វែង ឥឡូវនេះបានកើនឡើងដល់ ១០នាក់»។ សេចក្តីរាយការណ៍មុននេះ បាននិយាយថា មនុស្ស ៦នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុដែលបានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ ក្នុងនោះមានកុមារ ៣នាក់ ផងដែរ។ យ៉ាងណាក៏ដោយ រ៉យទ័រមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតនៃឧប្បត្តិហេតុនេះដោយឯករាជ្យបានទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: