អន្តរជាតិ

FDA អាមេរិក បានស្នើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ធ្វើបច្ចុប្បន្នភាពលើដូសជំរុញ ដើម្បីផ្ដោតលើអនុទម្រង់ថ្មីៗរបស់វ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
July 1, 2022

រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) បានស្នើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នានា ធ្វើបច្ចុប្បន្នភាពលើដូសជំរុញរបស់ពួកគេ ដើម្បីដោះស្រាយវ៉ារ្យ៉ង់អូមីក្រុងទម្រង់ថ្មីៗដែលកំពុងកើនឡើង។ ខ្លួនបាននិយាយថា អ្នកផលិតគួរតែបន្ថែមសមាសធាតុ spike protein ដល់ដូសជំរុញ ដើម្បីកំណត់គោលដៅលើវ៉ារ្យ៉ង់អូមីក្រុងអនុទម្រង់ BA.4 និង BA.5។ គណៈកម្មាធិការប្រឹក្សារបស់ FDA បានបោះឆ្នោតនៅសប្តាហ៍នេះ ហើយក៏ទទួលបានសំឡេងយ៉ាងច្រើនផងដែរ ក្នុងការយល់ស្របឱ្យមានការធ្វើបច្ចុប្បន្នភាពសម្រាប់ដូសជំរុញ ដោយសង្ឃឹមថា នឹងចាប់ផ្តើមប្រើឧបករណ៍ជំរុញដែលបានកែប្រែទាំងនោះនៅក្នុងរដូវស្លឹកឈើជ្រុះ។ ការណែនាំគឺសម្រាប់តែដូសជំរុញប៉ុណ្ណោះ និងមិនអាចជាវ៉ាក់សាំងបឋមនោះទេ។

អ្នកផលិតវ៉ាក់សាំងច្រើនតែដោះស្រាយបញ្ហាជារួម ជាក់ស្ដែងក្រុមហ៊ុន Pfizer និង Moderna បានបង្កើតកំណែវ៉ាក់សាំងរបស់ពួកគេ ដែលកំណត់គោលដៅលើ BA.1 ដែលជាអនុទម្រង់ចាស់ ដែលធ្លាប់នាំឱ្យមានការឆ្លងខ្លាំងកាលពីរដូវរងារកន្លងទៅ។ ប៉ុន្តែឥឡូវនេះ BA.1 លែងចរាចរនៅក្នុងសហរដ្ឋអាមេរិកទៀតហើយ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ កាលពីដើមសប្តាហ៍នេះ CDC បាននិយាយថា BA.4 និង BA.5 ឥឡូវនេះ មានចំនួនច្រើនជាង ៥២% នៃករណីជំងឺ COVID-19 ថ្មីៗនៅសហរដ្ឋអាមេរិក។ តួលេខ​នោះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើន​ឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ យ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើត្រូវការរយៈពេលប៉ុន្មានដើម្បីបង្កើតដូសជំរុញ ដែលមានគោលដៅលើ BA.4 និង BA.5 ព្រោះថា វាត្រូវការធ្វើការសាកល្បង និងមានអ្នកចូលរួមច្រើន៕

 

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: