កីឡា

១០ប្រទេស ដែលមិនអោយតម្លៃលើស្រ្តី និងគ្រោះថ្នាក់បំផុតសម្រាប់ស្រ្តី

BY
Khmernote Media
March 2, 2018

ទ​ោះជាមានថ្ងៃ០៨ ខែមិនា ជាថ្ងៃសិទ្ធិនារីអន្តរជាតិទៅហើយក្តី ក៏មានប្រទេសមួយចំនួននូវតែមិនផ្តល់តម្លៃអោយស្រី ធ្វើការជិះជាន់ និងមិនគោរពសិទ្ធិក្នុងការរស់នៅរបស់ពួកគេ។ ជាក់ស្តែងជារៀងរាល់ថ្ងៃស្រ្តីតែងតែត្រូវគេរំលោភបំពាន ការជួញដូរស្រ្តី និងអំពើហិង្សាដាក់ពួកគេថែមទៀតផងក្នុងប្រទេសមួយចំនួនខាងក្រោមនេះ៖

១. ប្រទេសកូឡុំ​ប៊ី៖ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសនេះតែងតែមានករណីអំពើហិង្សាជាង ៤ម៊ឺនករណី ជាពិសេសគឺករណីជះទឹកអាស៊ីតដាក់ស្រ្តីនេះតែម្តង ដែលអាចនិយាយបានថា ជាប្រទេសដែលមានករណីជះទឺកអាស៊ីតលើស្រ្តីច្រើនជាងគេលើពីភពលោក។

២. ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនច្រើនលំដាប់លេខ ២ ក្នុងពិភពលោក ប៉ុន្តែប្រទេសមួួយនេះគឺជាប្រទេសក្រីក្រ ហេតុដូចនេះហើយទើបប្រទេសមួយនេះពុំសូវគោរពសិទ្ធិ និងអោយតម្លៃលើស្រ្តីនោះទេ ករណីដែលកើតឡើងច្រើនជាងគេនៅក្នុងប្រទេសនេះគឺការរំលោភបូកទៅលើស្រ្តី ចាប់បង្ខំអោយរៀបការទាំងនៅក្មេងខ្ចីជាដើម។

៣. ប្រទេសសូម៉ាលី៖ ប្រទេសនេះជាប្រទេសដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ស្រ្តីនៅទីនោះភាគច្រើនត្រូវបានចាប់បង្ខំអោយរៀបការ មួយវិញទៀតអត្រាមរណះភាពរបស់មាតា និងទារកខ្ពស់ខ្លាំងមែនទែន ដោយសារតែកង្វះអនាម័យ ក៏ដូចជាការហូបចុកមិនគ្រប់គ្រាន់។

៤. ប្រទេសអាហ្វហ្គា​នី​ស្ថាន៖ ស្រ្តីដែលរស់នៅក្នុងប្រទេសនេះភាគច្រើនមិនបានទទួលបានការអប់រំនោះទេ ក្នុងចំណោមស្រ្តី១០នាក់ មានតែ២ នាក់តែប៉ុណ្ណោះដែលបានទទួលការអប់រំ ជាពិសេសនៅក្នុងប្រទេសនេះគឺមានការចាប់បង្ខំអោយរៀបការទាំងនៅក្មេងខ្ចីថែមទៀតផង ភាគច្រើនការរៀបការស្រ្តីមានអាយុត្រឹម ១៥ទៅ ១៩ឆ្នាំតែប៉ុណ្ណោះ លើសពីនេះអត្រាស្លាប់របស់ស្រីមានផ្ទៃពោះក្នុងប្រទេសនេះឈានដល់ជាង១សែនករណី នេះមិនទាន់រាប់បញ្ចូលករណីហិង្សាផ្សេងទៀតនោះទេ។

៥. សារធារណរដ្ឋ​កុង​ហ្គូ៖ ក្នុងប្រទេសមួយនេះករណីរំលោភសេពសន្ថវៈគឺមានច្រើនខ្លាំងមែនទែន ស្រ្តីប្រមាណជាង៤សែននាក់ត្រូវបានគេរំលោភជារៀងរាល់ឆ្នាំ ហើយក្នុងប្រទេសនេះក៏ជាប្រទេសមួយដែលអត្រាស្លាប់របស់មាតាខ្ពស់ដែរ ដោយសារស្រ្តីមានផ្ទៃពោះប្រមាណជាជាង ៥០% កង្វះនៅគ្រប់ឈាម។

៦. ប្រទេសកេនយ៉ា៖ បញ្ហាធំបំផុតរបស់ស្រ្តីនៅប្រទេសនេះគឺជម្ងឺអេដស៍ដោយសារតែមានការរំលោភសេពសន្ថវៈជារៀងរាល់ថ្ងៃ។ ហើយមួយវិញទៀតប្រទេសនេះជាប្រទេសដែលមានប្រាក់ចំណូលទាបទើបធ្វើអោយពួកគេមិនមានលទ្ធភាពក្នុងការទទួលយកនូវចំណេះដឹងនោះទេ។

៧. ប្រទេសប្រស៊ីល៖ ប្រទេសប្រេស៊ីលជាប្រទេសមួយដែលមានការអភិវឌ្ឍខ្លាំងគួរសមដែរ ប៉ុន្តែជារៀងរាល់ថ្ងៃក្នុងប្រទេសនេះតែងមានករណីជាច្រើនទាក់ទងទៅនឹងការរំលោភបំពានលើស្រ្តីភេទ ជាពិសេសជារៀងរាល់២ម៉ោងម្តងស្រ្តីមួយរូបនឹងត្រូវបានគេធ្វើឃាតកម្ម។

៨. ប្រទេសប៉ា​គី​ស្ថាន៖ ការព្រួយបារម្មណ៍ដ៏ធំបំផុតរបស់ស្រ្តីក្នុងប្រទេសប៉ា​គី​ស្ថាន គឺការបង្ខំអោយរៀបការ ករណីជះទឹកអាស៊ីត ក៏ដូចគ្នាការធ្វើទារុណកម្មជាមួយនឹងការគប់ដុំថ្មជាដើម។

៩. ប្រទេសអេស៊ីប៖ បើសិននិយាយពីសិទ្ធិរបស់ស្រីក្នុងប្រទេសនេះហាក់ដូចជាគ្មាននរណាម្នាក់ខ្វាយខ្វល់សោះឡើយ ហើយជារៀងរាល់ថ្ងៃស្រ្តីក្នុងប្រទេសនេះត្រូវបានគេបៀតប្រៀនជាបន្តបន្ទាប់។

១០. ប្រទេសម៊ិចស៊ីកូ៖ ក្នុងប្រទេសម៊ិចស៊ីកូ ករណីដែលជាកង្វល់សម្រាប់មនុស្សស្រីគឺការបាត់ខ្លួន ព្រោះជារៀងរាល់ថ្ងៃការបាត់ខ្លួនរបស់ស្រ្តីជារឿងមួយធ្វើអោយរដ្ឋាភិបាលឈឺក្បាលខ្លាំងមែនទែន ដោយក្នុងមួយឆ្នាំមានករណីបាត់ខ្លួនស្រ្តីដល់ទៅជាង៤ពាន់ករណីឯណោះ។

Share This Post: