WHO ព្រមានថា អឺរ៉ុបនឹងមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ គឺកើនឡើងបីដងធៀបនឹងចុងខែឧសភា
- BY
- autoadmin
- July 2, 2022
កាលពីថ្ងៃទី 1 ខែកក្កដា សារព័ត៌មាន France24 បានរាយការណ៍ថា លោក Hans Kluke នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុបបានប្រមើលមើលស្ថានភាពជំងឺរាតត្បាតនៃ COVID-19 នៅអឺរ៉ុបថា វានឹងត្រឡប់មកវិញ ដោយនឹងរកឃើញករណីអ្នកឆ្លង Covid-19 កើនឡើងក្នុងអំឡុងពេលរដូវក្តៅ (ខែកក្កដាដល់ខែកញ្ញា) នៅអឺរ៉ុបក្នុងឆ្នាំនេះ ខណៈដែលឥឡូវនេះករណីថ្មីនៃ Covid-19 ត្រូវបានរកឃើញនៅអឺរ៉ុបបានកើនឡើងបីដងធៀបនឹងចុងខែឧសភា។

នាយកអង្គការសុខភាពពិភពលោកប្រចាំអឺរ៉ុប ប្រាប់អ្នកយកព័ត៌មាន AFP យ៉ាងដូច្នេះថា៖ “ខណៈពេលដែលប្រទេសផ្សេងគ្នា នៅទូទាំងទ្វីបអឺរ៉ុប បានលុបចោលវិធានការខាងផ្នែកសង្គមផ្សេងៗ ដែលពីមុនបានរឹតបន្តឹងការគ្រប់គ្រង ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ដូច្នេះហើយទើបបង្កឱ្យជំងឺ COVID-19 បានរីករាលដាល ហើយនឹងបណ្តាលឱ្យមានកម្រិតខ្ពស់នៃការឆ្លងថ្មីនៅរដូវក្តៅនេះ។ ហើយមេរោគ Covid-19 មិនទៅណាទេ គ្រាន់តែប្រទេសនានា ឈប់ថែរក្សានិងការពារ វានៅតែរីករាលដាល ហើយវាក៏សម្លាប់មនុស្សផងដែរ”។
យោងតាមអង្គការសុខភាពពិភពលោក បានប្រកាសថា បច្ចប្បន្ន Omicron ប្រភេទរង BA.5 ដែលអាចឆ្លងបានលឿនជាង omicron ដើម បានរីករាលដាលពាសពេញទ្វីបអ៊ឺរ៉ុប ដោយមានប្រទេសចំនួន ៥៣ បានរាយការណ៍ករណី COVID-19។ សរុបនៅតែទាបជាង ៥០០,០០០ជារៀងរាល់ថ្ងៃ ប៉ុន្តែតួលេខនេះគឺកើនឡើងពីប្រហែល ១៥០,០០០ ក្នុងមួយថ្ងៃនៅចុងខែឧសភា ឆ្នាំ២០២២ ខណៈពេលដែល ប្រទេសអូទ្រីស ស៊ីប បារាំង អាល្លឺម៉ង់ ក្រិក លុចសំបួរ និងព័រទុយហ្គាល់ ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាករណីឆ្លង COVID-19 ខ្ពស់បំផុត ពោលប្រទេសស្ទើរតែទាំងអស់នៅអឺរ៉ុប កំពុងឃើញចំនួនករណីថ្មីខ្ពស់ជាងនេះ។ ទោះយ៉ាងណាក៏ដោយ នៅតែមានអ្នកស្លា.ប់ដោយសារជំងឺ COVID-19 នៅអឺរ៉ុបប្រហែល ៥០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីរដូវរងាកន្លងមក ការស្លា.ប់សរុបពី ៤,០០០-៥,០០០ នាក់ត្រូវបានរកឃើញក្នុងមួយថ្ងៃ៕


អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






