អន្តរជាតិ

ការវាយប្រហារដោយមីស៊ីល​របស់រុស្ស៊ីនៅ Odesa ម្សិលមិញ បានឆក់យកជីវិត​ជន​ស៊ីវិល​នៅ​ភាគ​ខាង​ត្បូង​អ៊ុយក្រែនចំនួន ២១ នាក់ និង ៣៩ នាក់ ផ្សេងទៀតរងរបួស

BY
autoadmin
July 2, 2022

យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលនៅតំបន់កំពង់ផែ Odesa ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ២១ នាក់ និង ៣៩ នាក់ ផ្សេងទៀតរងរបួស។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន (State Emergency Service ) បាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រ នៅក្នុងទីប្រជុំជន Serhiivka ដោយមីស៊ីលបានហោះសំដៅផ្ទះល្វែងមួយ ដែលមានកម្ពស់ ៩ជាន់។ ខ្លួនក៏​បាន​បញ្ចេញ​វីដេអូ​នៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លាញ និង​ក្រុមសង្គ្រោះ ដែលចូលទៅរុករកជនរងគ្រោះនៅក្នុងអគារ។

ក្នុងពេលជាមួយគ្នានោះ មីស៊ីលមួយគ្រាប់ទៀតបានហោះចូលទៅក្នុងកន្លែងបោះជំរុំ ដោយអាជ្ញាធរអ៊ុយក្រែនបាននិយាយថា យន្តហោះរុស្ស៊ីបានបាញ់មីស៊ីលចេញពីទិសដៅទៅសមុទ្រខ្មៅ។ អ្នក​ស្រុក​ម្នាក់​និយាយ​ថា គាត់​រស់​នៅ​ក្បែរ​នោះ ហើយ​ឮ​សំឡេង​ផ្ទុះ។ គាត់បាននិយាយថា ពួកគេបានទៅកន្លែងកើតហេតុ និងវាយតម្លៃស្ថានភាព រួមជាមួយនឹងបុគ្គលិកសង្គ្រោះបន្ទាន់ និងមនុស្សផ្សេងទៀតដែលរស់នៅទីនេះ។ លោក​បាន​បន្ថែម​ថា ពួកគេ​ទាំង​អស់​គ្នា​បាន​ចូល​ទៅ​ជួយ​អ្នក​រស់​រាន​មាន​ជីវិត… និង​ជួយលើកអ្នក​ដែលស្លាប់ចេញពីទីនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: