ថៃ៖ បុរសម្នាក់ជួលផ្ទះតម្លៃជាង ៧០ដុល្លារ បង់លុយថ្លៃផ្ទះមិនដែលគ្រប់រយៈពេល ៣ឆ្នាំ ស្រាប់តែបាត់មុខឈឹង លុះម្ចាស់ផ្ទះបើកទ្វារបន្ទប់មើលហើយចង់គាំង
- BY
- autoadmin
- July 3, 2022
ថៃ៖ យោងតាមករណីដែលអ្នកប្រើហ្វេសប៊ុកឈ្មោះ Tikky Chom បានបង្ហោះវីដេអូឃ្លីបផ្ទះជួលមួយកន្លែង ជាមួយនឹងគំនរសំរាមដ៏ធំនៅខាងក្នុង ម្ចាស់ហ្វេសប៊ុកបាននិយាយថា ជាផ្ទះជួលដែលនាងឱ្យដាក់អោយគេជួល បន្ទាប់មកអ្នកជួលក៏បានជំពាក់ថ្លៃជួលជាច្រើនខែ លុះពេលនាងចូលបន្ទប់នោះ ស្រាប់តែភ្ញាក់ផ្អើលពេលម្ចាស់ផ្ទះប្រទះឃើញគំនរសំរាមយ៉ាងធំនៅក្នុងបន្ទប់ ថែមទាំងមានក្លិនស្អុយពាសពេញបន្ទប់ទៀតផង។ សំរាមទាំងនោះមានទាំង ឆ្នាំងដាំបាយ ថង់កាកសំណល់អាហារដ៏រលួយ ឧបករណ៍អគ្គិសនី ក្រៅពីនេះក៏ឃើញស្នាមដានអ្នកជួលដេកក្នុងបន្ទប់ដែរ ដោយកន្លែងដេកត្រូវបានរៀបចំនៅលើគំនរសំរាមនៅក្នុងបន្ទប់។ ចំពោះផ្ទះនេះមានទីតាំងនៅភូមិលេខ៥ ភូមិបានឃួនគីនណាម ឃុំអៅណាង ស្រុក krabi ខេត្ត Krabi។
ថ្មីៗនេះ កាលពីថ្ងៃទី២ កក្កដា អ្នកយកព័ត៌មានបានទាក់ទងទៅម្ចាស់ផ្ទះ ដែលគេស្គាល់ឈ្មោះថា ស៊ុំ ម៉ាលីន ឈុំឆោម អាយុ ៤៥ឆ្នាំ បានអោយដឹងថា ផ្ទះស្នាក់នៅផ្ទះលេខ ១៤៩/១២ បន្ទប់លេខ១ នាងបានដាក់ជួលអោយ ឈ្មោះ សុផា ឆូក អាយុ៣៦ឆ្នាំ ជួលបាន៣ឆ្នាំ ក្នុងតម្លៃ ២៥០០បាតក្នុងមួយខែ(ជាង៧០ដុល្លារ) ដែលជាការជួលដំបូងបន្ទាប់ពីផ្ទះទើបតែសាងសង់រួច ប៉ុន្តែកន្លងមកខែខ្លះគាត់បង់ ១០០០ បាត មិនដែលបង់ពេញទេ រហូតដល់ ២-៣ ខែមុន អ្នកជួលបានជំពាក់ថ្លៃជួលយូរពេកបើសរុបអស់ជាង ២ម៉ឺនបាត (ជិត៧០០ដុល្លា) ហើយជននោះបានបាត់ខ្លួនជាង ១ខែ ទើបសម្រេចចិត្តបើកបន្ទប់ចូលទៅពិនិត្យមើលទើបនាងបានរកឃើញគំនរសំរាមដ៏ធំមួយនៅក្នុងបន្ទប់ ដូច្នេះហើយបានធ្វើកំណត់ហេតុប្រចាំថ្ងៃនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរណាង។
ក្រោយមកម្ចាស់ផ្ទះបានរុះរើសម្រាមចេញពីបន្ទប់ ក៏រកឃើញនៅមុខបន្ទប់ជាមួយឡាន ម៉ូតូ YAMAHA ពណ៍ខ្មៅ ពាក់ស្លាកលេខ 879 krabi ដែលគេដឹងថា ជារបស់លោក សុផា ឆូក ចតទុកចោល។ ពេលរុះរើសំរាមក្នុងបន្ទប់ គាត់ស្រឡាំងកាំងពេលឃើញវត្ថុជាច្រើនដែលទំនងមិនមែនជារបស់ម្ចាស់បន្ទប់ ដោយនៅក្នុងនោះមានកុំព្យូទ័រចំនួន ១០គ្រឿង ចង្ក្រានបាយ១០ វ៉ាលីមួយចំនួន កាបូបស្ពាយ និងកាបូបដៃស្ត្រីជាច្រើន រួមទាំងសាច់ប្រាក់មួយចំនួន ហើយក៏បានរកឃើញអាវក្នុងមន្ទីរពិសោធន៍របស់ទន្តបណ្ឌិតស្រីម្នាក់ ឧបករណ៍ជាងជួសជុលជាច្រើនទៀត រួមទាំងដបប្រេងមួយទៀត ដែលនៅសល់គឺជាសំលៀកបំពាក់ កម្ទេចសម្រាមរលួយស្អុយនានា។
ចំណែកម្ចាស់ផ្ទះជួលបានសម្របសម្រួលជាមួយនគរបាលប៉ុស្តិ៍អូរណាងដើម្បីសុំអោយជួយស្រាវជ្រាវ ដោយសារតែពួកគេខ្លាចថាទាំងនេះ ប្រហែលមិនមែនជាអ្នកជួលផ្ទះនោះទេ ដែលលោកវរសេនីយ៍ទោ អាភី ឆាត ចិនប៉ិន អធិការនគរបាលប៉ុស្តិ៍អូរណាង បានបញ្ជាឲ្យក្រុមស៊ើបអង្កេតចុះត្រួតពិនិត្យ និងតាមចាប់លោក សុផា ឆូក ចូរលខ្លួនមកបកស្រាយការសួរម្ដងទៀតថា តើរបស់ទាំងនេះបានមកដោយរបៀបណា៕
អត្ថបទ៖Bee
ប្រភព៖ sanook
- Share This Post: