អន្តរជាតិ

កងកម្លាំងរុស្ស៊ីដណ្ដើមបានទីក្រុង Lysychansk បន្ថែមទៀត ពីអ៊ុយក្រែន

BY
autoadmin
July 4, 2022

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ទីក្រុង Lysychansk ភាគ​ខាង​កើតរបស់ខ្លួន ពេលនេះ​បាន​ធ្លាក់​ក្រោមដៃ​យោធា​រុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ អគ្គសេនាធិការកងទ័ពបាននិយាយថា៖«បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅ Lysychansk កងកម្លាំងការពាររបស់អ៊ុយក្រែនត្រូវបង្ខំចិត្តដកខ្លួនចេញពីទីតាំង និងជួរដែលពួកគេធ្លាប់កាន់កាប់»។ មុននេះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមបានទីក្រុង Lysychansk និងបានកាន់កាប់តំបន់ Luhansk ទាំងស្រុង។

ប្រធានាធិបតី Volodymyr Zelensky បានសន្យាថា កងកម្លាំងអ៊ុយក្រែននឹងត្រឡប់ទៅ Lysychansk វិញ ដោយអរគុណចំពោះយុទ្ធសាស្ត្ររបស់ពួកគេ និង អរគុណចំពោះការផ្គត់ផ្គង់អាវុធទំនើបៗ។ ការដួលរលំនៃ Lysychansk គឺមិនមានន័យថា ជាចុងបញ្ចប់នៃការប្រយុទ្ធនៅ Donbas នោះទេ។ អ៊ុយក្រែន​នៅ​តែ​គ្រប់​គ្រង​តំបន់​ទីក្រុង​ធំៗ​ក្នុង​តំបន់ Donetsk ដែល​នៅ​ជិត​ខាង។ កងកម្លាំងរបស់ពួកគេបាន និងកំពុងរៀបចំខ្សែការពារថ្មីរវាង Bakhmut និង Slovyansk ទោះបីជាពួកគេក៏កំពុងស្ថិតនៅក្រោមការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរក៏ដោយ ហើយភាគី​ទាំង​សងខាង​បាន​និង​កំពុង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: