លោក Jose Mourinho និយាយថា៖ អស់ជម្រើសហើយ ទើបសម្រេចយកខ្សែបម្រើមកលេងតំបន់ការពារកាលពីសៅរ៍កន្លងទៅ
- December 4, 2018
លោក Jose Mourinho បានសារភាពថាគាត់ត្រូវបានគេបង្ខំឱ្យយកបុគ្គលដែលមិនដឹងពីរបៀបលេងនៅក្នុងតំបន់ខ្សែការពារមកលេងនៅក្នុងរដូវកាលនេះ ក្រោយពេលខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United កំពុងមានរបួសនៅក្នុងរដូវកាលនេះ។

កាលពីថ្ងៃសៅរ៍កន្លងទៅក្នុងជំនួបជាមួយនឹងក្លឹប Southampton លោក Jose Mourinho បានបង្ខំចិត្តយកខ្សែបម្រើ Nemanja Matic និង Scott McTominay មកលេងនៅក្នុងតំបន់ការពារវិញ បន្ទាប់ពីខ្សែការពារ Chris Smalling និង Victor Lindelof កំពុងសម្រាកព្យាបាលរបួស។ នៅក្នុងរដូវកាលថ្មីក្លឹបបិសាចក្រហម Manchester United មិនបានទិញខ្សែការពារថ្មីមកជួយក្លឹបឡើយ ខណៈដែលពេលនេះម្ចាស់ពានរង្វាន់ Premier League 20 សម័យកាលនេះកំពុងជួបវិបាត់អស់ខ្សែការពារដោយសារតែរបួស។
និយាយទៅកាន់សារពត៌មានរបស់ទូរទស្សន៍ប្រេស៊ីលលោក Jose Mourinho បានលើកឡើងថា៖ នៅក្នុងការអវត្តមានរបស់ខ្សែការពារកណ្តាលពួកយើងត្រូវយកខ្សែបម្រើដែលមិនដឹងពីរបៀបលេងក្នុងតំបន់ការពារមកគ្រប់គ្រងតំបន់នេះវិញ។ កីឡាករដែលមកលេងនៅក្នុងតំបន់ការពារនេះត្រូវលាក់ពីភាពទន់ខ្សោយរបស់ខ្លួនដើម្បីកុំឲ្យគូរប្រកួតដឹង។ លោក Jose Mourinho បានទទួចទាមទារឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹបពង្រឹងគុណភាពបន្ថែមនៅក្នុងដើមខែមករាខាងមុខនេះ ដោយគ្រូបង្វឹករូបនេះទាមទារឲ្យមានការបន្ថែមប្រាក់សម្រាប់ការដោះដូរកីឡាករនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។

បុត្រ
ប្រភព៖ 90min
- Share This Post:






