បាត់បង់ជីវិតអស់ ៣នាក់ និងរងរបួសធ្ងន់ជាច្រើននាក់ នៅក្នុង-បា-ញ់ប្រហារនៅផ្សារទំនើបដ៏សាហាវមួយ នៅប្រទេសដាណឺម៉ាក
- BY
- autoadmin
- July 4, 2022
ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយ ក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៣នាក់ និងជាច្រើននាក់ទៀតរងរបួស នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBBC។ ជនដៃដល់មានអាយុ ២២ ឆ្នាំ និងត្រូវចាប់ខ្លួនបាននៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីប៉ូលីសទទួលបានសេចក្តីរាយការណ៍ ហើយបានប្រញាប់ប្រញាល់ទៅទីតាំងកើតហេតុភ្លាមៗ។ ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានធ្វើការបាញ់បោះម្នាក់ឯង ដោយគ្មានអ្នកសមគំនិតផ្សេងទៀតនោះទេ។

សាក្សីម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងបានរត់ចូលទៅក្នុងបន្ទប់ទឹក ហើយលាក់ខ្លួននៅទីនោះ បន្ទាប់ពីបានឮសំឡេងកាំភ្លើងប្រហែល ១០ គ្រាប់។ នាងបាននិយាយថា នាងខ្លាចអស់អស់មួយជីវិត។ នាងបាននិយាយថា មនុស្សម្នាបានភ័យស្លន់ស្លោ ហើយប្រញាប់ប្រញាល់ឆ្ពោះទៅរកច្រកចេញ។ យ៉ាងណា ប៉ូលិសនិយាយថា ពួកគេមិនអាចបញ្ជាក់ពីលទ្ធភាពដែលថា ការបាញ់ប្រហារនោះជាការវាយប្រហារភេរវកម្មនោះទេ។ គួរឱ្យដឹងដែរថា ការបាញ់ប្រហារនៅផ្សារទំនើបដ៏សាហាវនោះ បានកើតឡើងខណៈដែលប្រទេសដាណឺម៉ាកបានប្រារព្ធធ្វើជាម្ចាស់ផ្ទះនៃ Tour de France ជាលើកដំបូងរបស់ខ្លួន៕



អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






