ក្រសួងសុខាភិបាលថៃបានព្រមានថា ករណីជំងឺកូវីដ១៩ អាចហក់ឡើងដល់ ៤,០០០ ក្នុងមួយថ្ងៃ ប្រសិនបើពលរដ្ឋមិនពាក់ម៉ាស់ពេលចេញក្រៅ
- BY
- autoadmin
- July 4, 2022
ក្រសួងសុខាភិបាលថៃបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃ កំពុងមានកើនឡើងជាថ្មីទៀត។ លោក Chakrarat Pittayawinganon នាយកការិយាល័យរោគរាតត្បាតបាននិយាយថា ប្រទេសថៃអាចឃើញការឆ្លងប្រចាំថ្ងៃរបស់ចំនួន ៤,០០០ នាក់ ក្នុងមួយថ្ងៃ នៅខែកញ្ញា ជាពិសេសប្រសិនបើមនុស្សមិនពាក់ម៉ាស់នៅខាងក្រៅ។ លោកបានបន្ថែមថា ប្រទេសមួយចំនួនបានកំណត់ការពាក់ម៉ាស់ឡើងវិញ បន្ទាប់ពីប្រឈមនឹងរលកនៃការឆ្លងថ្មីៗ។

លោកបាននិយាយថា ការកើនឡើងនៃការឆ្លងថ្មីៗ ភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ហើយចំនួនអ្នកឆ្លងជំងឺសួតក៏កំពុងកើនឡើងដូចគ្នា។ របាយការណ៍របស់រដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះ បានបង្ហាញថា ប្រទេសថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ១,៩៩៥ នាក់ និង ៦៧៧ នាក់ បានឆ្លងមេរោគសួត៕

អត្ថបទ៖ លីដា
ប្រភព៖ KhaosodEnglish
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






