អន្តរជាតិ

គ្រូបង្រៀនថ្នាក់មត្តេយ្យម្នាក់នៅចិន ត្រូវម្តាយសិស្សក្នុងថ្នាក់ជាច្រើន ស្នើសុំឱ្យសាលាបណ្តេញចេញ ដោយសារនាងមានមុខមាត់ស្អាតពេក

BY
autoadmin
July 5, 2022

ថ្មីៗនេះ សូម្បីតែគ្រូបង្រៀនដែលមានមុខមាត់ស្អាតពេកក៏មានបញ្ហាដែរ បន្ទាប់ពីគ្រូបង្រៀនមត្តេយ្យស្រីម្នាក់នៅប្រទេសចិន មានមុខស្រស់ស្អាតស្រដៀងទៅនឹងតារាល្បី «Angelababy» រហូតដល់ឪពុករបស់កុមារនៅ​សាលា​មត្តេយ្យ នាំគ្នាជ្រួលជ្រើមទៅទទួល​កូន​នៅ​សាលាវិញ។ នេះធ្វើឱ្យម្ដាយរបស់សិស្សមានការមិនពេញចិត្តយ៉ាងខ្លាំង ហើយ​ក៏បាន​ប្រមូលគ្នា​ទាមទារ​ឲ្យ​សាលា​បណ្ដេញ​គ្រូ​មត្តេយ្យ​ម្នាក់​នេះចេញ។

បើ​តាម​សារព័ត៌មាន​ចិន គ្រូ​ស្រី​រូប​នេះមានការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀនណាស់ ប៉ុន្តែ​ដោយ​សារ​រូបរាង​របស់​នាង​ធ្វើ​ឲ្យ​អ្នក​ម្ដាយ​រំខាន​ចិត្ត រហូតដល់មានការទាមទារឱ្យសាលាបណ្តេញនាងចេញ សម្រាប់ហេតុផលនោះ គឺដោយសារតែគ្រូមានចិញ្ចើមក្រាស់ និងភ្នែកធំៗ ដែលសម្រស់របស់នាងស្អាតពេកក្លាយជាបញ្ហាទៅវិញ ប៉ុន្តែជាសំណាងល្អ ដែលសាលាមត្តេយ្យមិនអើពើនឹងបណ្តាម្តាយកុមារទាំងនោះ។ ចំណែកគ្រូបង្រៀនវ័យក្មេងនេះ នៅតែអាចបន្តភារកិច្ចរបស់នាងបាន ប៉ុន្តែ​នាង​នៅតែ​ត្រូវ​ប្រឈមមុខ​នឹង​ការ​និយាយ​ដោយពាក្យពេចន៍មិន​សមរម្យនានា​ពី​ម្តាយរបស់កុមារ​​ជា​ប្រចាំ។

ក្រោយ​ពី​រឿង​នេះ​ក្លាយ​ជា​ព័ត៌មាន អ្នក​លេង​អ៉ីនធឺណិត​បាន​សរសើរ​ថា ​អ្នក​គ្រូ​រូប​នេះ​មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ស្រី​ល្បី​ម្នាក់ គឺ “Angelababy” ហើយពួកគេត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនាង។ អ្នក​លេង​អ៉ីនធឺណិត​បានបញ្ចេញមតិចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ​គឺ​អយុត្តិធម៌​ណាស់​សម្រាប់អ្នកគ្រូ មុន​នឹងពួកគេបាន​បង្ហាញ​ពី​សាមគ្គីភាព​ដោយ​រិះគន់​អ្នក​ម្ដាយរបស់កុមារទាំងនោះថា ការធ្វើជាគ្រូបង្រៀនថ្នាក់មត្តេយ្យមិនងាយស្រួលទេ គ្រូបង្រៀននេះអាចក្លាយជាតារាបាន ប៉ុន្តែ​នាង​ជ្រើសរើស​ធ្វើការ​នៅ​សាលា​មត្តេយ្យ ដូច្នេះ​តើ​មនុស្ស​កើតមក​ស្អាត​គួរ​ធ្វើ​ដូចម្តេច​? ហើយនិងមានមនុស្សច្រណែនជាច្រើនបែបនេះ៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: