ខ្លោចចិត្តណាស់! ខ្វះតែពីរថ្ងៃទៀតចូលរោងការ បុរសជនជាតិថៃម្នាក់បែរជាត្រូវបាត់បង់ជិវីតដោយសារតែជម្ងឺគ្រុនឈាម
- BY
- autoadmin
- July 6, 2022
យោងតាមទំព័រហ្វេសប៊ុក «New Chiang Mai You’ve Never Seen» បានបង្ហោះរូបថត Pre-Wedding បុរស-នារី ដែលនារីម្នាក់ស្លៀកឈុតខ្មៅ នៅចំពោះមុខរូបថតអ្នកស្លា.ប់។ ចំណែករឿងដ៏សោកសៅ និងជ្រាលជ្រៅ គឺយុវជនខេត្តឈៀងម៉ៃ ដែលមានអាយុ ៣១ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់កើតជំងឺគ្រុនឈាម នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មុនពេលរៀបការចំនួនពីរថ្ងៃជាមួយមិត្តស្រីជនជាតិឡាវ។ សពត្រូវបានគេដឹកត្រឡប់ទៅរៀបចំបុណ្យនៅស្រុកកំណើតនៅស្រុក Chom Thong ខេត្តឈៀងម៉ៃ ដោយកូនក្រមុំក៏តាមដានយ៉ាងទៅចូលរួមក្នុងពិធីនោះដែរ។ ក្នុងនោះដែរសាច់ញាតិខាងប្រុសក៏បានរួមដៃគ្នា គួចដៃទទួលកូនក្រមុំនៅពីមុខរូបថត អនាគតកូនកំលោះក្នុងពិធីបុណ្យសពនោះ។

បើតាមប្រភពសារព័ត៌មានបានបញ្ជាក់ថា កាលពីម្សិលមិញជាថ្ងៃរៀបការរបស់ចៅប្រុសដែលមានឈ្មោះថា Jay ហើយវាក៏គួរតែជាថ្ងៃដែលមានសេចក្តីសុខបំផុតក្នុងជីវិតនាវ័យកំលោះរបស់គេ ប៉ុន្តែពីរថ្ងៃមុនថ្ងៃរៀបការ បែរជាបានទទួលដំណឹងអាក្រក់ថា Jay ស្លាប់ដោយសារជំងឺគ្រុនឈាម នៅទីក្រុងវៀងចន្ទន៍ទៅវិញ។ Jay មានអាការៈកាន់តែធ្ងន់ធ្ងរខ្លាំងនៅយប់ថ្ងៃព្រហស្បតិ៍ រហូតដល់ត្រូវយកទៅមន្ទីរពេទ្យបានតែ ៣ម៉ោងប៉ុណ្ណោះក្នុងបន្ទប់ ICU ហើយគ្រូពេទ្យចេញមករាយការណ៍ថា អ្នកជំងឺបានស្លាប់ហើយបណ្តាលអោយទាំងអស់គ្នាតក់ស្លុតយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ប្រហែលមួយសប្តាហ៍មុន Jay បានធ្វើដំណើរពីឈៀងម៉ៃ ទៅរៀបការនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បន្ទាប់ពីខកខានជាង ២ឆ្នាំហើយ ដោយសារស្ថានភាពជំងឺកូវីដ-១៩។ បន្ទាប់មកក៏បានទទួលដំណឹងថា Jay ចាប់ផ្ដើមឈឺគ្រុន ខណៈពេលដែលទៅរៀបចំត្រៀមពិធីមង្គលការ ហើយក៏បានតែលេបថ្នាំផ្សះ ដោយគិតថាប្រហែលមិនមានអ្វីធ្ងន់ទេ (រយៈពេលនៃការបង្ករោគក្នុងខ្លួនឬ incubation សម្រាប់ជំងឺគ្រុនឈាមគឺប្រហែល ៥-៨ ថ្ងៃ) ក្រោយមកក៏ធ្ងន់ធ្ងររហូតបាត់បង់ជីវិត៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






