ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់២ និងរបួសរាប់សិបនាក់ដោយផ្ទុះហ្គាសក្នុងហាងអាហារសម្រន់មួយក្នុងប្រទេសម៉ាឡេស៊ី

    BY autoadmin December 5, 2018
    ស្លាប់២ និងរបួសរាប់សិបនាក់ដោយផ្ទុះហ្គាសក្នុងហាងអាហារសម្រន់មួយក្នុងប្រទេសម៉ាឡេស៊ី

    មនុស្សបីនាក់ត្រូវបានស្លាប់បន្ទាប់ពីការផ្ទុះ​ និងរញ្ជួយផ្សារទំនើបមួយនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃអង្គារ ទី៤ ខែឆ្នូ។ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថាសរុបមនុស្ស ២៦នាក់ផ្សេងទៀតក៏បានរងរបួស និងមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថា ការផ្ទុះនៅឯ Cityone Megamall នេះអាចបណ្តាលមកពីស្តុកហ្គាសដែលលេចធ្លាយ។ ការផ្ទុះបានកើតឡើងនៅប្រហែលម៉ោង ៣និង៣០នាទីរសៀល យ៉ាងណាមិញបុរសពីរនាក់ដែលស្លាប់ត្រូវបានឱ្យដឹងថា ជាបុគ្គលិកបម្រើការក្នុងហាងអាហារនៅទីនោះ។

    សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ Sarawak បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅភោជនីយដ្ឋានអាហារសម្រន់ NeNe Chicken fast food។ វាមិនមែនជាអគ្គីភ័យទេ វាគឺជាការផ្ទុះហ្គាសដែលលេចធ្លាយ។ កំឡុងពេលផ្ទុះគេឃើញមានបុគ្គលិក និងភ្ញៀវនៅដែលកំពុងតែទិញអាហារបានរត់ចេញស្ទើរតែមិនទាន់ដែលបណ្តាលឱ្យមាន ស្លាប់ របួសស្រាល និងធ្ងន់ធ្ងរជាច្រើនអ្នក៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: