អន្តរជាតិ

បងប្អូន Goal ! នារីម្នាក់ភ្ញាក់ផ្អើលខ្លាំង ក្រោយប្អូនស្រីធ្វើនំខួបកំណើតតុបតែងជាលុយកម្ពស់ ៩ជាន់តម្លៃរាប់ម៉ឺនដុល្លារ

BY
autoadmin
July 11, 2022

ម៉ាឡេស៊ី៖ អាចនិយាយបានថា នេះវាប្រធានបទដ៏ពេញនិយមនៅក្នុងសង្គមអនឡាញ (viral) នៃប្រទេសម៉ាឡេសុី ក្រោយពីនារីម្នាក់បានផុសឃ្លីបវីដេអូនៃការ Surprise ខួបកំណើតដ៏ធំអស្ចារ្យដែលយកលុយមកតុបតែងធ្វើជានំខេកកម្ពស់រហូតដល់ទៅ ៩ជាន់ ធ្វើអោយមានការវិភាគវែកញែកនៅក្នុងបណ្តាសង្គមជាច្រើន។ នារីក្នុងឃ្លីបនេះ មានឈ្មោះថា Vivian Tong ជនជាតិម៉ាឡេស៊ី ដែលបានប្រារព្ធខួបកំណើតគម្រប់អាយុ ២៦ឆ្នាំរបស់នាង ដោយការរៀបចំដ៏ប្រណិត។

តាមរយៈវិដេអូ ឃើញថាមានមិត្តភក្តិជិតស្និទ្ធចូលរួមនៅក្នុងកម្មវិធីជប់លៀង បន្ទាប់មកមានម្នាក់​ក្នុង​នោះ​ គឺ​ប្អូន​ស្រី​ជា​ទី​ស្រឡាញ់​របស់​នាងមានឈ្មោះថា Coco Tong បាន Surprise បងស្រីយ៉ាងខ្លាំង ដោយបានបញ្ជាទិញនំខេកជាសាច់ប្រាក់ ដែលមានកម្ពស់ ៩ជាន់ ដោយមានតម្លៃសរុប ៥២,០០០ រីងហ្គីតម៉ាឡេស៊ី ឬជាង១ម៉ឺនដុល្លារ។ ចំណែកមូលហេតុដែលត្រូវរៀបចំលុយក្នុងចំនួននេះ គឺដោយសារតែលេខ ៥២០ ស្រដៀងនឹងពាក្យចិនថា “ខ្ញុំស្រឡាញ់អ្នក” ដែលកំពុងពេញនិយមនៅលើអ៉ីនធឺណិត ហើយធ្វើ​នេះ​ព្រោះ​ចង់​ឲ្យ​បងស្រី​ដឹងថា នាងស្រលាញ់បងស្រីម្នាក់នេះប៉ុណ្ណា។

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: