ឧតុនិយមថៃ បញ្ជាក់ថា ការរញ្ជួយដី៣១ លើកនៅ Andaman មិនបង្កឱ្យមានរលកយក្សស៊ូណាមីទេ ប៉ុន្តែអាចកើតឡើងជាបន្តបន្ទាប់រាប់ខែ
- BY
- autoadmin
- July 7, 2022
កាលពីថ្ងៃទី៦ ខែកក្កដា នាយកដ្ឋានឧតុនិយមថៃ បានចេញសេចក្តីជូនដំណឹងអំពីព្រឹត្តិការណ៍រញ្ជួយដីជាបន្តបន្ទាប់នៅកោះ Andaman ប៉ុន្តែការរញ្ជួយដីមួយក្រុមតូចនេះមិនបង្កជារលកយក្សស៊ូណាមិទេ។ នាយកស្ឋានបានបង្ហាញថា មានការរញ្ជួយដីកម្រិត ៤.០ ទៅ ៤.៩ រ៉ិចទ័រ ចំនួន ៣១លើក បានកើតឡើង ចាប់ពីថ្ងៃទី០៤ ខែកក្កដា វេលាម៉ោង ១២:៣៥ ដល់ថ្ងៃទី០៦ កក្កដា វេលាម៉ោង ១:៣០ រសៀល ដែលមានចំណុចកណ្តាលចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីប្រទេសថៃក្នុងខេត្ត Phang Nga គឺជាគ្រោះរញ្ជួយដីដែលត្រូវបានគេស្គាល់ថា ជារលករញ្ជួយដី ដែលត្រូវបានកំណត់ដោយការរញ្ជួយដីមួយក្រុមធំ «ពីតូចទៅមធ្យមដែលកើតឡើងនៅក្បែរនោះ» រួមគ្នាក្នុងរយៈពេលខ្លី ដែលកើតឡើងនៅតាមបណ្តោយនៃមហាសមុទ្រ Andaman ជាមួយនឹងលក្ខណៈការរំកិលខ្លួនបែបធម្មតា។

ប្រភេទដែលនាំឱ្យមានការរញ្ជួយនេះ អាចកើតឡើងជាបន្តបន្ទាប់ ហើយវាអាចមានរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ ហើយថៃក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំបារម្ភអ្វីទាំងអស់ ទោះបីជាការរញ្ជួយដីនៅសមុទ្រមានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីខេត្ត Phuket និង Phang Nga ក៏ដោយ វាមិនត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់មនុស្សនោះទេ ដោយសារតែវាជាក្រុមរញ្ជួយដីតូចមួយ ហើយពីយន្តការរញ្ជួយដីនេះមិនបង្កឱ្យមានរលកយក្សស៊ូណាមិទេ៕



អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






