អន្តរជាតិ

ថ្មីចែស! ចោរម្នាក់នៅថៃ ប្រាប់ពីមូលហេតុដែលលួចទូរស័ព្ទនៅក្នុងហាងដ៏ល្បីមួយ ហើយស្លៀកតែលីអូ

BY
autoadmin
July 7, 2022

ថៃ៖ នាយកដ្ឋាននគរបាលស៊ើបអង្កេតភូមិភាគ២ និងនាយកដ្ឋាននគរបាលភូមិន្ទថៃ (PCT) បានតាមដានការចាប់ខ្លួន បុរសម្នាក់ឈ្មោះថា Karmas អាយុ ២៣ឆ្នាំ រស់នៅខេត្ត Narathiwat ដោយចោរនោះ​ស្លៀក​ខោលីអូ​តែ​មួយ​ប៉ុណ្ណោះ ហើយធ្វើការលួចទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិក គិតជាតម្លៃ​នៃ​ការ​ខូច​ខាត​គឺ​ជាង ១,៩១៤,៨៩៥​បាត ឬជាង ៥មុឺនដុល្លា។

លោកឧត្តមសេនីយ៍ទោ Theeradej បានផ្តល់ព័ត៌មានបន្ថែមក្រោយពេល​សួរ​ចម្លើយថា ជនសង្ស័យ Karmas បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​បានចូលលួចនៅហាងលក់គ្រឿងអេឡិចត្រូនិច BANANA សាខា Nakhon Nayok តែមួយគត់ប៉ុណ្ណោះ ចំពោះការស្លៀកតែខោលីអូ ធ្វើសកម្មភាពលួចវិញនោះ ដោយសារតែវាជួយអោយលោកចោរមានទំនុកចិត្ត និងកាន់តែជឿជាក់លើខ្លួនឯងខ្ពស់។

ចំណែកមូលហេតុដែលលួចកាមេរ៉ាសុវត្ថិភាពទៅដែរនោះ គឺដោយសារតែកាលពីឆ្នាំ២០២១ ខ្លួនត្រូវបានសារព័ត៌មានដាក់រហ័សនាមថាជា «ចោរស្លៀកខោក្នុងរោគចិត្ត» ធ្វើឱ្យលោកចោរមានអារម្មណ៍មិនពេញចិត្តទាល់តែសោះ ព្រោះលោកចោរមានអារម្មណ៍ថាខ្លួនជាមហាចោរដូចទៅនឹង Robin-hoot ទើបបានជាលួចកាមេរ៉ាសុវត្ថិភាពទៅជាមួយរាល់លើក។ ម្យ៉ាងវិញទៀតមូលហេតុដែលលួចតែទូរស័ព្ទ ព្រោះនៅដក់ក្នុងចិត្តថា កាលពីវ័យក្មេងខ្លួនមិនធ្លាប់មានទូរស័ព្ទដូចមិត្តភក្តិ» ដូច្នេះលោកចោរតាំងចិត្តថា ក្រោយពីលួចបានហើយនឹងយកលុយមួយចំនួនទៅចាយវាយ ចំណែកមួយចំនួនទៀតនឹងយកលុយព្រមជាមួយទូរស័ព្ទទៅចែកអោយជនអនាថា ជនមិនមានផ្ទះសំបែង ដោយសារតែខ្លួនក៏ធ្លាប់ជាជនអនាថាពីមុនមកដូចគ្នា៕

អត្ថបទ៖ Bee
ប្រភព៖ komchadluek

Share This Post: