ប្រទេសចិនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ថ្នាំអង់ទីករ Evusheld របស់ក្រុមហ៊ុន AstraZeneca នៅទីក្រុង Hainan
- BY
- autoadmin
- July 7, 2022
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន នៅថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ថ្នាំអង់ទីករដែលបង្កើតឡើយដោយក្រុមហ៊ុន AstraZeneca សម្រាប់ការការពារប្រឆាំងនឹងជំងឺ COVID-19 ត្រូវបានអាជ្ញាធរចិនអនុញ្ញាតឱ្យមានការប្រើប្រាស់ នៅក្នុងខេត្ត Hainan ភាគខាងត្បូងរបស់ខ្លួន មុនពេលឈានដល់ការអនុម័តថ្នាក់ជាតិ។ ជម្រាបផងដែរថា ប្រទេសចិនបានអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលវេជ្ជសាស្រ្តថ្មីៗនៅក្នុងតំបន់ពិសេស Hainan ដើម្បីជាផ្នែកនៃគោលនយោបាយអនុគ្រោះដល់តំបន់នេះ ដើម្បីលើកកម្ពស់សេវាវេជ្ជសាស្រ្តដល់ភ្ញៀវមកពីក្នុងប្រទេស និងក្រៅប្រទេស។

យោងតាមការចុះផ្សាយដោយ Hainan Daily ដែលគាំទ្រដោយអាជ្ញាធរបក្សកុម្មុយនិស្តខេត្តបានឱ្យដឹងថា ការដឹកជញ្ជូនថ្នាំ Evusheld របស់ AstraZeneca ដែលមានតម្លៃ ២១.៩៨ លានយ័ន (៣.២៨ លានដុល្លារ) ត្រូវបានបញ្ចប់នៅគយក្នុងស្រុក ក្នុងនាមជាការនាំចូលពិសេស។ ថ្នាំនេះត្រូវបានអនុញ្ញាតនៅក្នុងតំបន់ជាច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប សម្រាប់ការការពារការឆ្លងជំងឺ COVID-19 ចំពោះមនុស្សដែលប្រព័ន្ធការពាររាងកាយខ្សោយពេក នៅក្នុងការឆ្លើយតបទៅនឹងវ៉ាក់សាំង។ យ៉ាងណា AstraZeneca មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសម្រាប់ការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






