ប្រជាពលរដ្ឋថៃ នាំគ្នាសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ក្របី ដែលមានតម្លៃដល់ទៅ១០មុឺនដុល្លារ
- BY
- autoadmin
- July 8, 2022
ថៃ៖ កូនក្របីមួយក្បាលអាយុ ១៣ខែ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរណ៍ ដោយសារមានសម្រស់ស្រស់ស្អាតខ្លាំង។ បើតាមលោក Somchai Anongchai អាយុ ៤០ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមក្របី បានឱ្យដឹងថា ភ្ញៀវទេសចរបាននាំគ្នាសរសើរកូនក្របីនេះ ដោយសារ ស្អាត រាងមាំមួន ឆ្អឹងធំល្អ ទាំងកម្ពស់ រាងកាយ គឺចេញមកស្អាតតែម្ដង។

កូនក្របីនេះមានឈ្មោះថា ចាវ ឆាង កើតមកពីពូជក្របី ពេជ្រ ឧដន វាជាក្របីល្អមិនប្រកាន់ខ្លួន អ្នកណាៗក៏អាចលេង និងប៉ះវាបានដែរ។ ដោយសារតែរូបរាងស្អាត និងភាពទាក់ទាញ ធ្វើឱ្មានអ្នកចាប់អារម្មណ៍ចង់ទិញ ហើយបើមានអ្នកសុំទិញ ម្ចាស់កសិដ្ឋានសម្រេចចិត្តលក់ក្នុងតម្លៃ ៣.៥លានបាត ឬ ជាង ១០ម៉ឹនដុល្លារ ប៉ុន្តែមិនទាន់លក់ឥឡូវនោះទេ។
ម្ចាស់កសិដ្ឋានបានបន្តថា ចាវ ឆាង គ្នានៅក្មេងគ្នានៅត្រូវអភិវឌ្ឍពូជបន្តទៀត ចំពោះ ចៅ ឆាង ជាកូនក្របី និងជាក្របីដែលសមស្របតាមលក្ខណៈរបស់ក្របីថៃ គឺឆ្អឹងធំ រចនាសម្ព័ន្ធល្អ កម្ពស់ធំ ក្រាស់ រាងកាយធំទូលាយ ងាយស្រួលចិញ្ចឹម និងលូតលាស់លឿន ហើយអាចត្រូវបានចាត់ទុកថា ជាកូនកាត់ដែលមាន អត្តសញ្ញាណច្បាស់លាស់ រួមមាន ភ្នែក មាត់ ក្បាល កក្រាស់ធំ កន្ទុយវែង រោមកន្ទុយវែង ជើងធំ រាងកាយក្រាស់វែង កន្ទុយដ៏ស្រស់ស្អាត។ ហើយអ្វីដែលសំខាន់បំផុត គឺចេះហើយឆ្លាត អ្នកណាដែលលេងជាមួយ ចាវ ឆាង គ្នាក៏ចូលចិត្តប្រលែងលេងតាមធម្មតា ដែលត្រឹមត្រូវតាមធម្មជាតិនៃពូជរបស់វា ដូចដែលលោក ហូយ ចង់បានដែរ ហើយនៅពេលនេះ កសិដ្ឋានមានក្របីចំនួន ២៦ក្បាលដែលកំពុងអភិវឌ្ឍន៍ស្របតាមលក្ខណៈរបស់ក្របីថៃ ហើយគេរំពឹងថា ប្រសិនបើការអភិវឌ្ឍន៍ល្អឥតខ្ចោះនោះ នឹងមានក្របីវ័យក្មេងជាច្រើនក្បាលជាក់ជាមិនខាន៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






