អន្តរជាតិ

កុំប្រហែសអោយសោះ !ពេលចេញក្រៅទៅណាមកណា កុំភ្លេចបិទឧបករណ៍អគ្គិសនីអោយអស់ ជៀសវាងជួបករណីបែបនេះដូចនៅប្រទេសថៃ

BY
autoadmin
July 8, 2022

ថៃ៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មជ្ឈមណ្ឌលវិទ្យុសង្គ្រោះរបស់មូលនិធិ Sawang Rojanathamsathan, Sattahip ទទួល​បាន​សេចក្តីរាយការណ៍​ថា មាន​អគ្គិភ័យឆាប​ឆេះ​ផ្ទះ​លេខ​១/១៦៣ ចំ​កណ្តាល​ផ្សារ​តា​ថាន់​ថង​ធី​ប ភូមិ​លេខ​៨ ឃុំ​សត្យា​ហ៊ីប ស្រុក​សត្យា​ហ៊ីប ខេត្ត​ឈុន​បុរី ហើយក៏​ប្រញាប់​ចុះ​ទៅ​ពិនិត្យ និងធ្វើការអន្តរាគមន៍ជួយពន្លត់អគ្គិភ័យនោះ ក្នុងក្រុង​សត្យាហុីប និងសាលាសង្កាត់ ខណ្ឌឧត្តមសាក់។

នៅកន្លែង​កើតហេតុ​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់ ២​ជាន់ អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​ជាន់​ទី​២ បង្កអោយមានផ្សែង​​ហុយយ៉ាងខ្លាំង ចេញ​មក​ជា​បន្តបន្ទាប់ នាំអោយប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​របង្ក​ភាព​ចលាចល។ ចំពោះរថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ជាង​ ២០​នាទី ទើប​ភ្លើង​រលត់​ទៅ​វិញ។

យ៉ាងណាមិញតាមការត្រួតពិនិត្យអគ្គិភ័យនៅជាន់ទី២ ខូចខាតបន្ទប់ចំនួន ១បន្ទប់ ដែលយោងតាមការពិនិត្យបឋមបង្ហាញអោយឃើញថា អគ្គិភ័យនោះបានឆាបឆេះចេញពីកង្ហារនៅជញ្ជាំងផ្ទះដែលបើកចោលទុកចោល បណ្តាលអោយទុស្សេឆាបឆេះបង្កជាផ្សែងហ៊ុយពេញផ្ទះ។ បើតាមតាមការសួរនាំ កញ្ញា ណន ធីកាន ម្ចាស់ផ្ទះបាននិយាយថា នាងបានបើកកង្ហារចោលនៅក្នុងបន្ទប់ខាងលើ ហើយចុះពីលើផ្ទះទៅធ្វើកិច្ចការ មុនពេលឃើញផ្សែងហុយចេញមកក្រៅ ដូច្នេះក៏ប្រញាប់ទៅមើលឃើញថា ភ្លើងដែលឆាបឆេះគឺបណ្ដាលមកពីទុស្សេកង្ហារ រហូតដល់បង្កជាភ្លើងឆាបឆេះ ដូច្នេះហើយ​នាងក៏​បាន​ជូនដំណឹង​ភ្លាមៗ​ដល់​សមត្ថកិច្ច​ឲ្យ​ចុះ​អន្តរាគមន៍​ ដោយ​សន្និដ្ឋាន​បឋម​ថា ប្រហែល​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើងដោយការបើកកង្ហា​រទុកចោលនេះឯង​។

នេះជាមេរៀនមួយចង់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំធ្វេសប្រហែសអោយសោះ រាល់ពេលចេញក្រៅផ្ទះ ឬបន្ទប់ គប្បីបិទសំភារៈអគ្គិសនីចោលអោយអស់ ជៀសវាបើកវាទុកចោល ដែលអាចបណ្តាលឲ្យហេតុការណ៍ដូចនេះ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: