ធនាគារកណ្តាលចក្រភពអង់គ្លេស បានចេញសារព្រមានស្ថាប័នហិរញ្ញវត្ថុ ត្រៀមខ្លួនសម្រាប់វិបត្តិសេដ្ឋកិច្ច
- BY
- autoadmin
- July 11, 2022
ធនាគារកណ្តាលអង់គ្លេសបានព្រមានថា បរិយាកាសសេដ្ឋកិច្ចសម្រាប់ចក្រភពអង់គ្លេសនិងពិភពលោកមានភាពស្រពិចស្រពិលចាប់តាំងពីដើមឆ្នាំ ហើយធនាគារផ្សេងៗ គួរតែបង្កើនទុនបម្រុងសម្រាប់ការការពារនិង ដើម្បីឆ្លងកាត់ព្យុះសេដ្ឋកិច្ចនេះអោយបាន។ លោក Andrew Bailey ទេសាភិបាលធនាគារអង់គ្លេស បាននិយាយថា៖ «សេដ្ឋកិច្ចពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខនឹងកាន់តែយ៉ាប់យ៉ឺនគួរឱ្យកត់សម្គាល់ ហើយស្ថានភាពហិរញ្ញវត្ថុសកលទាំងមូលក៏នឹងតឹងតែងខ្លាំងដែរ»។ ជាមួយគ្នានេះធនាគារកណ្តាលនៃចក្រភពអង់គ្លេស ក៏បានបន្ថែមថា «ស្ថានភាពជម្លោះនៅអ៊ុយក្រែន នឹងក្លាយជាកត្តាសំខាន់មួយទៀតដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក»។

ហេតុនេះហើយ ធនាគារអង់គ្លេសត្រូវបង្កើនអត្រាមូលនិធិបម្រុងរបស់ខ្លួន ដើម្បីកាត់បន្ថយការធ្លាក់ចុះសេដ្ឋកិច្ចដល់ ២% នៃទ្រព្យសកម្មនៅក្នុងខែកក្កដាឆ្នាំ២០២៣។ ជាមួយគ្នានេះដែរ ធនាគារផ្សេងៗនឹងត្រូវបង្កើនទុនបម្រុងផ្ទាល់ខ្លួនរបស់ពួកគេរួមគ្នា ដែលចំនួនសរុបមានតម្លៃដល់ទៅ ១១ពាន់លានផោន (១៣.២ ពាន់លានដុល្លារ)។ ធនាគារអង់គ្លេសក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃទីផ្សារហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ដូចជា មូលនិធិរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម ដោយវាត្រូវបានលក់យ៉ាងច្រើននៅក្នុងខែមីនា ឆ្នាំ២០២០ នៅពេលដែលមេរោគកូវីដ-១៩ បានចាប់ផ្តើមរីករាលដាលនៅជុំវិញពិភពលោក ដែលបណ្តាលឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមអ្នកកាន់ប័ណ្ណបំណុល។
ទោះបីជាយ៉ាងណាក៏ដោយ ធនាគារអង់គ្លេសជឿជាក់ថាស្ថាប័នហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានសម្របខ្លួនទៅនឹងភាពប្រែប្រួលរបស់ពួកគេចំពោះបំណុលគ្រួសារ និងសាជីវកម្ម ទោះបីជាប្រឈមមុខនឹងការកើនឡើងតម្លៃនៃការរស់នៅ និងការកើនឡើង ដែលមានអតិផរណាជិត ១០% ជារឿយៗមកក៏ដោយ៕

អត្ថបទ៖ Bee
ប្រភព៖ usnews
- Share This Post:






