ស្ត្រីអ្នកបើកយន្តហោះម្នាក់ ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារតែមូសខាំនៅលើមុខ
- BY
- autoadmin
- July 9, 2022
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយបានឱ្យដឹងថា នារីវ័យ ២១ឆ្នាំម្នាក់ត្រូវបានបាត់បង់ជីវិត ដោយសារសត្វមូសខាំនៅលើមុខ។ នារីដ៏កំសត់រូបនេះមានឈ្មោះថា Oriana Pepper មកពី Bury St Edmunds Suffolk ប្រទេសអង់គ្លេស។ នាងទើបតែប្រឡង ទ្រឹស្តីគម្រោងស្វែងរករបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ប៉ុន្តែបែរជាត្រូវមកស្លា.ប់ដោយសារតែរឿងមិនគួរកើតឡើងទៅវិញ។
បើតាមប្រភពបានឱ្យដឹងថា Oriana បានធ្វើដំណើរទៅប្រទេសបែលហ្សិកក្នុងខែឧសភា ឆ្នាំ២០២១ ដើម្បីសិក្សាវគ្គបណ្តុះបណ្តាលអាកាសចរណ៍ បន្ទាប់ពីប្រឡងជាប់ មុននឹងត្រូវមូសខាំលើមុខក្បែរភ្នែកស្តាំ។ នៅពេលមុខខាំ ស្នាមខាំហាក់ដូចជាហើម ហើយបង្ហាញសញ្ញានៃការឆ្លងរហូតដល់នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យគ្រោះថ្នាក់និងសង្គ្រោះបន្ទាន់នៅថ្ងៃទី៧ ខែកក្កដា ហើយក្រោយមកគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យថ្នាំផ្សះ ហើយ Oriana អាចត្រឡប់ទៅផ្ទះវិញបាន។

ប៉ុន្តែ 2 ថ្ងៃក្រោយមក (ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១) Oriana ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីនាងដួលនៅចំពោះមុខមិត្តប្រុសរបស់នាង ដោយសារតែការឆ្លងមេរោគដែលបានរីករាលដាលដល់ខួរក្បាល។ យ៉ាងណាមិញ គ្រូពេទ្យបានសន្និដ្ឋានពីមូលហេតុនៃការស្លាប់ថា «វាជាការស្ទះសរសៃឈាមក្នុងខួរក្បាល» ដោយការឆ្លងបាក់តេរីដែលគេស្គាល់ថាជា Staphylococcus Aureus ដែលជាផ្នែកមួយនៃការឆ្លងមេរោគនេះ វាកើតចេញពីការខាំដោយមូសនៅលើមុខនៅជិតភ្នែកខាងស្តាំខ្លួនឯង៕


អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






