ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃដិន មានការខឹងសម្បារផង និងសោកស្ដាយផង ចំពោះការបាត់បង់លោក អាបេ ស៊ីនហ្សូ

    BY autoadmin July 9, 2022
    លោក ចូ បៃដិន មានការខឹងសម្បារផង និងសោកស្ដាយផង ចំពោះការបាត់បង់លោក អាបេ ស៊ីនហ្សូ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ីដា ក្នុងអំឡុងពេលហៅទូរសព្ទ នៅថ្ងៃសុក្រ ទី០៨ ខែកក្កដា ពីការខឹងសម្បាររបស់លោក ចំពោះការធ្វើឃាតលើអតីតមេដឹកនាំលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅពេលគាត់កំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រធានាធិបតី បៃដិន បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី គីស៉ីដា របស់ប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីសម្តែងការខឹងសម្បារ ទុក្ខសោក និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាញ់ប្រហារ និងហឹង្សាដ៏សង្វេគ លើអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ»។

    ឃាតកម្មលើអ្នកនយោបាយដ៏ល្បីរបស់ជប៉ុន បានធ្វើឱ្យប្រទេសនេះ ញ័ររន្ធត់ និងបង្កការភ្ញាក់ផ្អើលជុំវិញពិភពលោក ជាពិសេសដោយសារប្រទេសមានឧក្រិដ្ឋកម្មហឹង្សាតិចតួច ហើយច្បាប់កាំភ្លើងក៏មានភាពតឹងរឹង។ ជនសង្ស័យ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្រហារលើ​លោក អាបេ កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង ដោយ​ប៉ូលិស​បាន​និយាយ​ថា គេ​បាន​សារភាព​ថា​ បាន​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋមន្ត្រី​រូបនេះ ដោយសារគាត់គិតថាលោក អាបេ មាន​ទំនាក់​ទំនង​ជាមួយ​ក្រុមមួយដែលលោកមិនពេញចិត្ត។ យ៉ាងណាក៏ដោយ ឥឡូវនេះប៉ូលីសនៅតែបន្ដស៊ើបអង្កេតទៅលើករណីនេះបន្ថែមទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: