ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋអ៊ុយក្រែន ១៥នាក់ បាន.ស្លា.ប់ និង ៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ទៅលើអគារផ្ទះពលរដ្ឋនៅតំបន់ Donetsk

    BY autoadmin July 11, 2022
    ពលរដ្ឋអ៊ុយក្រែន ១៥នាក់ បាន.ស្លា.ប់ និង ៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ទៅលើអគារផ្ទះពលរដ្ឋនៅតំបន់ Donetsk

    សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងតិច ១៥នាក់ បានស្លាប់ និង ៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី ទៅលើអគារផ្ទះល្វែងកម្ពស់ ៥ជាន់មួយ នៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk កាលពីថ្ងៃសៅរ៍។ អភិបាលនៃតំបន់ Donetsk លោក Pavlo Kyrylenko បាននិយាយថា អគារនេះមានមនុស្សរស់នៅចំនួន ៣៤នាក់ រួមទាំងកុមារអាយុ ៩ ឆ្នាំម្នាក់ ហើយប្រតិបត្តិការជួយសង្គ្រោះនៅកំពុងបន្ត។ ជម្រាបដែរថា យោធារុស្ស៊ីនៅតែបន្ដវាយប្រហារអ៊ុយក្រែនដោយមីស៊ីល ជាបន្ដបន្ទាប់នៅប៉ុន្មានរយៈចុងក្រោយនេះ។

    ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញគោលដៅយោធាអ៊ុយក្រែន ដូចជាឃ្លាំងអាវុធ និងកន្លែងស្តុកប្រេង នៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov និង Donetsk តំបន់ភាគខាងត្បូងនៃ Mykolaiv និងតំបន់កណ្តាលនៃ Kirovohrad។ ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងដាក់ពង្រាយកងទ័ព និងការផ្គត់ផ្គង់យោធាឡើងវិញ ដើម្បីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំបន្ថែមទៀតលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ខណៈដែលពួកគេព្យាយាមដណ្តើមកាន់កាប់ទាំងស្រុងលើទីក្រុង Donetsk ។

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារដ៏ឃោរឃៅដោយកាំភ្លើងធំរបស់រុស្ស៊ីនៅទីក្រុង Donbas មិនឈប់តែមួយថ្ងៃទេ។ គាត់បាននិយាយថា៖«អ្នកអាចបញ្ឈប់សកម្មភាពភេរវករបែបនេះ បានតែជាមួយនឹងអាវុធទំនើប ជាក់លាក់ និងដ៏ខ្លាំងក្លាប៉ុណ្ណោះ»។ លោក Zelenskyy ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ការពារថ្មីមួយទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ CBS

    Share This Post: