ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកបានបិទខ្ទប់តំបន់មួយនៅរដ្ឋផ្លរីដា ដោយសារវត្តមានខ្យងអាហ្វ្រិក Giant African Snail ដែលជាពូជខ្យងចង្រៃបំផុត

    BY autoadmin July 11, 2022
    សហរដ្ឋអាមេរិកបានបិទខ្ទប់តំបន់មួយនៅរដ្ឋផ្លរីដា ដោយសារវត្តមានខ្យងអាហ្វ្រិក Giant African Snail ដែលជាពូជខ្យងចង្រៃបំផុត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent បានរាយការណ៍ថា ខ្យងអាហ្រ្វិក Giant African Snail ដែលជាប្រភេទកំពូលខ្យង «បំផ្លាញបំផុតនៅលើភពផែនដី» ដែលអាចចម្លងមេរោគរលាកស្រោមខួរមកមនុស្ស (Meningitis) និងបំផ្លាញដំណាំច្រើនជាង ៥០០ ប្រភេទ ត្រូវបានរកឃើញនៅភាគកណ្តាលរដ្ឋផ្លរីដា។ អាជ្ញាធររដ្ឋបាននិយាយថា អ្នកថែសួនម្នាក់នៅក្នុងខោនធី Pasco របស់រដ្ឋ បានប្រទះឃើញខ្យងដ៏ធំប្រភេទនេះកាលពីថ្ងៃអង្គារ ហើយបានដាក់ខោនធីមួយនេះ នៅក្រោមការនៅដាច់ដោយឡែកភ្លាមៗ ដើម្បីដាក់ថ្នាំកម្ចាត់ខ្យងប្រភេទនេះ និងដាក់ការព្យាបាលផ្សេងៗ។ ពោលគឺ មិនអាចមានខ្យងអាហ្រ្វិក កាកសំណល់ កំទេចកំទី ធាតុរលួយ ឬសម្ភារៈសំណង់ណាមួយ អាចត្រូវបានយកចេញពីតំបន់នោះដោយគ្មានការអនុញ្ញាតពីអាជ្ញាធររដ្ឋនោះឡើយ។

    ខ្យង​ប្រភេទនេះអាចពងបានរាប់ពាន់ក្នុងពេលតែមួយ ហើយវាមាន​ផ្ទុក​នូវព្រូនប៉ារ៉ាស៊ីតម្យ៉ាងហៅថា (rat lungworm) ដែល​អាច​បង្ក​ជា​ជំងឺ​រលាក​ស្រោមខួរ​ដល់​មនុស្ស និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា «​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​»​។ មនុស្សត្រូវបានណែនាំកុំឱ្យប៉ះខ្យងដ៏ធំសម្បើមមួយនេះ ដោយដៃទទេ និងពាក់ស្រោមដៃដើម្បីជៀសវាងការចម្លងរោគ។ ជម្រាបដែរថា រដ្ឋផ្លរីដាបានប្រកាសកាលពីឆ្នាំមុនថា ខ្យងប្រភេទនេះត្រូវបានកម្ចាត់ចោល បន្ទាប់ពីបានរកឃើញវត្តមានរបស់វាក្នុង Miami Dade ខោនធី កាលពីឆ្នាំ២០១១។ កាលអំឡុងពីឆ្នាំ១៩៦៩ ក៏ខ្យងប្រភេទនេះធ្លាប់ត្រូវបានគេរកឃើញផងដែរ ប៉ុន្តែត្រូវបានប្រកាសថា បានកម្ចាត់ចោលអស់នៅឆ្នាំ១៩៧៥។ គួរឱ្យដឹងដែរថា ការនាំចូល ឬកាន់កាប់ខ្យង គឺជាអំពើខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក ដោយសារវាបំផ្លាញដំណាំសំខាន់ៗដូចជា៖សណ្ដែក​ដី សណ្តែក សណ្តែកបារាំង ត្រសក់ និង​ឪឡឹកជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ Independent

    Share This Post: