ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បារាំងបានដាក់ច្បាប់ថ្មី គឺមិនឱ្យអាណាព្យាបាលណាម្នាក់វាយ ឬស្តីឱ្យកុមារនោះទេ

    BY autoadmin December 5, 2018
    បារាំងបានដាក់ច្បាប់ថ្មី គឺមិនឱ្យអាណាព្យាបាលណាម្នាក់វាយ ឬស្តីឱ្យកុមារនោះទេ

    បារាំងបានដាក់ច្បាប់ថ្មីមួយគឺមិនឱ្យអាណាព្យាបាលវាយកុមារនោះឡើយ ដោយច្បាប់នេះសង្កត់ធ្ងន់ថា មាតាបិតាត្រូវមានការអនុវត្តដោយគ្មានអំពើហិង្សា ហើយឪពុកម្តាយនឹងមិនអនុញ្ញាតឱ្យប្រើអំពើហឹង្សាលើរាងកាយ ឬប្រើពាក្យសម្ដីប៉ះពាល់ដល់ផ្លូវចិត្តដូចមុនទៀតឡើយ។ លោក Maud Petit ដែលជាអ្នកឧបត្ថម្ភវិធានការនេះបាននិយាយថា គោលដៅចម្បងរបស់គម្រោងនេះគឺការអប់រំ ពីព្រោះគម្រោងនេះមានបំណងលើកទឹកចិត្តឱ្យសង្គមមានការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនលើបញ្ហានេះ។ ប្រទេសបារាំងក៏ដូចប្រទេសអឺរ៉ុបដទៃទៀតដែរ ពួកគេបានដាក់កំហិតទៅលើអំពើហឹង្សាប្រឆាំងនឹងកុមារ ប៉ុន្តែបច្ចុប្បន្ននេះមាតាបិតាគឺមានសិទ្ធិប្រដៅកូនៗរបស់ពួកគេ តែស្ថិតក្នុងកម្រិតទាបដោយមិនមានហឹង្សា៕

    អត្ថបទ៖ លីដា
    ប្រភព៖ joe

    Share This Post: