ប្លែកទៀតហើយ! ក្រុមអ្នកជួយសង្គ្រោះនៅថៃ លើកដៃសំពះគោរពសត្វពស់ មុននឹងចាប់វាចេញពីផ្ទះប្រជាជន
- BY
- autoadmin
- July 13, 2022
កាលពីថ្ងៃទី១១ ខែកក្កដា អ្នកស្ម័គ្រចិត្តជួយសង្គ្រោះមកពីសមាគមព័ត៌មានរូបថត Kamphaeng Phet បានទទួលដំណឹងពីម្ចាស់ផ្ទះមួយ ដែលស្ថិតនៅតំបន់ភូមិ១ ឃុំថាឃុនរ៉ាម ស្រុកមឿង ខេត្តកំផែងភេត ដែលសុំអោយជួយដោយសារ មានពស់ថ្លាន់ដ៏ធំមួយក្បាល បានវារនៅលើមែកឈើនៅសួនច្បារខាងក្រោយផ្ទះ។ ក្រោយពីទទួលបានដំណឹង អ្នកស្ម័គ្រចិត្តជួយសង្គ្រោះបានយកឧបករណ៍ចាប់ពស់ រួចបានធ្វើដំណើរទៅពិនិត្យកន្លែងកើតហេតុនៅសួនច្បារខាងក្រោយផ្ទះ ហើយបានប្រទះឃើញពស់ថ្លាន់ដ៏ធំមួយក្បាល តោងជាប់មែកឈើនៅជាប់នឹងរបងផ្ទះ ដែលមើលទៅកាចសា.ហាវ ហើយអាចនឹងចឹកបើមានអ្នកណាមកជិត ឬចូលក្បែរ។ យ៉ាងណាមិញពេលអ្នកស្ម័គ្រចិត្តជួយសង្គ្រោះមកដល់ បានចាប់យកដំបងដើម្បីសង្កត់ក្បាលពស់ ហើយបានលើកដៃឡើងសំពះ ហើយនិយាយទៅកាន់ពស់នោះដើម្បីអោយពស់ដឹងថា លោកមកក្នុងនាមជាមិត្ត ឬក្នុងបំណងល្អទេ។

ប៉ុន្តែពេលគាត់ដើរចូលទៅ គាត់រៀបនឹងយកដំបងមកសង្កត់លើក្បាលពស់ ពស់ក៏បង្ហាញចរឹកកាច ហើយត្រៀមនឹងចឹក ធ្វើឱ្យអ្នកជួយសង្គ្រោះជួយគ្នាសង្កត់ ហើយជួយគ្នាចាប់ពស់នោះ។ ទីបំផុតចំណាយពេលមិនដល់ ១០នាទីផង ក៏ចាប់ពស់នោះចេញមកបានហើយពស់នោះដែរមានប្រវែងប្រហែល ៣ម៉ែត្រ មុនពេលត្រូវបានយកទៅដោះលែងទៅកាន់ប្រភពធម្មជាតិដែលមានសុវត្ថិភាព ហើយថែមទាំងនៅឆ្ងាយពីផ្ទះប្រជាជនទៀតផង។
គួរបញ្ជាក់ផងដែរថា តាមការសួរនាំម្ចាស់ផ្ទះបានប្រាប់អោយដឹងថា «កាលពី២ថ្ងៃមុនគាត់បានទៅកាប់ស្មៅនៅតំបន់នោះ ហើយបានឃើញពស់នេះដែរ មុននឹងកាប់ស្មៅ ប៉ុន្តែវាបានវាលចេញទៅវិញ។ រហូតមកដល់ថ្ងៃនេះមកកាប់ស្មៅម្ដងទៀត ក៏ប្រទះឃើញពស់ដដែលនេះ ដូច្នេះបានសុំជំនួយអ្នកស្ម័គ្រចិត្តជួយសង្គ្រោះមកជួយចាប់។ គេប៉ាន់ស្មានថា ពស់នេះវារចូលផ្ទះក៏ដោយសារតំបន់ជុំវិញនេះ មានអ្នកភូមិចិញ្ចឹមមាន់ ហើយពស់មកដើម្បីចាប់មាន់ជាចំណី៕

អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






