ថ្មីចែស! មេភូមិម្នាក់នៅថៃ បំបួសនាគឱ្យកូនប្រុស លេងច្នៃសុទ្ធតែយន្តហោះឱ្យកូនជិះក្នុងក្បួនដង្ហែរ
- BY
- autoadmin
- July 12, 2022
ថៃ៖ កាលពីថ្ងៃទី១១ ខែកក្កដា អ្នកយកព័ត៌មានបានទទួលដំណឹងថា មានពិធីសូត្រមន្តបំបួសនាគមួយបានរៀបចំយ៉ាងប្លែក ដោយម្ចាស់កម្មវិធីបានរៀបចំពិធីបំបួសនាគឱ្យកូនប្រុស ដោយជិះយន្តហោះដែលធ្វើពីដែក។ ពិធីបំបួសនាគនោះត្រូវបានធ្វើឡើងនៅនៅឃុំសារិកា ខេត្តណាខនណាយុគ ដោយលោកប្រាសិទ្ធ ឡាប៉ា អាយុ៥៦ឆ្នាំ ជាមេភូមិនៃតំបន់នោះ។ លោកប្រាសិទ្ធ បានរៀបចំពិធីបំបួសនាគឱ្យកូនប្រុសរបស់គាត់ឈ្មោះថា កិត្តិថាត់ ឡាប៉ា ដោយជិះយន្តហោះដែលធ្វើពីដែកគ្របដោយក្រដាសថ្លា ជាមួយការបាញ់ថ្នាំបាញ់ដើម្បីឱ្យមើលទៅស្រស់ស្អាត ដង្ហែជុំវិញព្រះវិហារ។ នៅក្នុងក្បួននោះ មានទាំងអ្នករាំដង្ហែរយ៉ាងសប្បាយ។

តាមការសួរនាំ លោក ប្រាសិទ្ធ បានដឹងហើយថា តាមពិតទៅពិធីបួសនាគ នៅតំបន់ខ្លះមានការរៀបចំខុសៗពីគ្នា ដោយអ្នកខ្លះឲ្យជិះដំរី អ្នកខ្លះឲ្យជិះសេះ ប៉ុន្តែសម្រាប់គាត់វិញ គាត់គិតថាសម្រាប់ការជិះយន្តហោះទៅដង្ហែជុំវិញព្រះវិហារមានន័យថាគាត់ចង់ឱ្យប្លែក ហើយក៏ ដើម្បីកាត់ផ្តាច់ចំណង់ក្នុងលោក គឺមានន័យថាអ្វីៗគឺមិនជាប់លាប់ កុំប្រកាន់ រឺចង់បានការល្បួងផ្សេងៗ ហើយនៅពេលនៅកន្លែងខ្ពស់ ហើយពេលបួសជាព្រះសង្ឃ គេនឹងប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ហើយក្រៅពីនេះគាត់ចង់ទទួលបាននៅលើគែមនៃក្រណាត់ពណ៌លឿងរបស់កូន ដើម្បីផ្គត់ផ្គង់នាំគ្រួសារឱ្យមានសំណាងខ្ពស់ ដោយកូនប្រុសបានបួសរហូតដល់ចុងខែ៣៕





អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






