អន្តរជាតិ

ចិន៖ ស្រ្តីម្នាក់ភ្ញាក់ផ្អើលខ្លាំងក្នុងពិធីមង្គលការកូនប្រុស ក្រោយ​​ដឹង​ថា​កូន​ប្រសារស្រី​គឺជាកូនបង្កើត​របស់ខ្លួនដែល​បាត់​តាំង​ពី​ក្មេង

BY
autoadmin
July 13, 2022

ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន មានការតក់ស្លុត និងស្រក់ទឹកភ្នែកយ៉ាងខ្លាំង បន្ទាប់​ពី​ដឹង​ថា កូន​ប្រសារ​ស្រីរបស់គាត់ តាមពិតទៅគឺជាកូនស្រីបង្កើតរបស់គាត់ ដែលបានបាត់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ មូលហេតុ​​ស្ត្រី​ម្នាក់​នេះ​ប្រាកដ​ថា ​កូនប្រសា​រនេះគឺជា​កូនស្រី​បង្កើតដែលបាន​បាត់​ខ្លួន គឺដោយសារតែគាត់ឃើញស្នាមក្រហមនៅលើដៃស្តាំរបស់កូនប្រសារស្រី ក្នុងពិធីមង្គលការ ហើយបន្ទាប់ពីសួរនាំដឹងការពិតហើយនោះ គាត់​និង​កូន​ស្រី​បាន​ឱប​គ្នាយំយ៉ាងខ្លាំង។

ពិធី​មង្គលការ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ដោយបង្កឱ្យមានមានការ​ចាប់អារម្មណ៍​ខ្លាំងពីសំណាក់​ភ្ញៀវចូលរួម។ ប៉ុន្តែទោះជាយ៉ាងក្ដីពិធីនេះក៏នៅតែបានបន្ត ព្រោះ​កូន​ប្រុស​របស់​ស្ត្រី​នេះ​ជា​កូន​​ចិញ្ចឹម​ដែលគាត់យកមកចិញ្ចឹមតាំង​ពី​ក្មេង បន្ទាប់​ពី​គាត់​បាត់បង់កូនស្រី ហើយគិតថានាងបានបាត់បង់ជីវិត នេះ​មាន​ន័យ​ថា​កូន​កំលោះ​មិន​ទាក់​ទង​គ្នា​ខាងសាច់ឈាមជាមួយកូនក្រមុំនេះទេ។

ឪពុក​ម្តាយ​កូនក្រមុំ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ គាត់​បាន​យក​កូន​ស្រី​របស់​គាត់​មក​ចិញ្ចឹម​បន្ទាប់​ពី​រក​ឃើញ​គាត់​នៅ​តាម​ផ្លូវ​កាល​ពី​២០​ឆ្នាំ​មុន។ ចំណែកកូនក្រមុំ​ក៏បានស្រក់​ទឹកភ្នែក​ហើយ​រៀបរាប់ថា នាង​សប្បាយចិត្ត​ជាង​បានរៀបការទៅទៀតនៅ​ពេល​បាន​ជួប​ម្តាយបង្កើតវិញ​៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: