អន្តរជាតិ

អង់គ្លេសបង្ហាញបញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន ៨រូប ដែលនឹងត្រូវប្រជែងគ្នាដើម្បីស្នងតំណែងពីលោក Boris Johnson

BY
autoadmin
July 13, 2022

បេក្ខភាពចំនួន ៨ នាក់ បានចូលប្រកួតប្រជែងគ្នា ដើម្បីបន្តតំណែងពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដែលជាមេដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាច។ លោក Johnson បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបាន​និយាយ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ នៅ​ពេលអ្នកបន្ដតំណែង​របស់​លោក​ត្រូវ​បាន​ជ្រើសរើស នេះបើតាមការចុះផ្សាយដោយ NHK

បញ្ជីបេក្ខភាព ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គាររួមមាន៖ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Rishi Sunak, រដ្ឋមន្ត្រីការបរទេស Liz Truss, រដ្ឋមន្ត្រីពាណិជ្ជកម្មវ័យក្មេង Penny Mordaunt និងប្រធានគណៈកម្មាធិការកិច្ចការបរទេសសភា Tom Tugendhat ។

ការបោះឆ្នោតជុំទី១ ដោយសមាជិកសភាគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ហើយការ​ប្រកួត​ជុំ​បន្ថែម​ទៀត​ នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​មាន​គូ​ប្រជែង​តែ​ ២​នាក់ ​ប៉ុណ្ណោះ ខណៈសមាជិកបក្សទូទាំងប្រទេសនឹងជ្រើសរើសបេក្ខជនចុងក្រោយ។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែកញ្ញា។ បញ្ហាដែលទំនងនឹងកើតមានឡើងក្នុងអំឡុងពេលយុទ្ធនាការនេះ គឺការកាត់ពន្ធ និងវិធានការជំរុញសេដ្ឋកិច្ចផ្សេងទៀត ដោយសារអតិផរណា (លុយហើម) កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់ប្រជាជន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: