អន្តរជាតិ

ប្រទេសរុស្ស៊ី បានរកឃើញករណីជំងឺ “អុតស្វា” ដំបូងបង្អស់នៅក្នុងប្រទេស លើបុរសដែលទើបតែត្រលប់មកពីអឺរ៉ុប

BY
autoadmin
July 14, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃជំងឺ “អុតស្វា” ដែលត្រូវបានរកឃើញនៅលើបុរសម្នាក់ទើបតែត្រលប់មកពីអឺរ៉ុប។ អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្សនៅក្នុងប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃអុតស្វា លើបុរសម្នាក់ដែលបានត្រលប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីការធ្វើដំណើរពីបណ្តាប្រទេសអ៊ឺរ៉ុប ហើយបានទៅរកការព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានឡើងកន្ទួល។

យ៉ាងណាមិញ​ អ្នកជំងឺត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្នែក​វេជ្ជ​សា​ស្រ្ត​ដោយ​មាន​រោគ​សញ្ញា​ស្រាល ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។ ជាមួយគ្នានេះ ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយលទ្ធភាពនៃការរីករាលដាលបន្ថែមទៀតក៏អាចគ្រប់គ្រងបានផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ english.news.cn

Share This Post: