អន្តរជាតិ

ក្រសួង​សុខាភិបាលសិង្ហបុរី​ បាន​បញ្ជាក់​ពីការរកឃើញករណីជំងឺ​ស្វា monkeypox នៅ​ក្នុង​សហគមន៍លើក​ទី​២

BY
autoadmin
July 14, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ បានរាយការណ៍ថា ក្រសួង​សុខាភិបាលសិង្ហបុរី​ (MOH) បាន​បញ្ជាក់​ពី​ករណីជំងឺ​ស្វា monkeypox នៅ​ក្នុង​សហគមន៍លើក​ទី​២ កាល​ពី​ថ្ងៃ​ពុធម្សិលមិញនេះ។ អ្នកជំងឺ​ជា​ជនជាតិ​អង់គ្លេស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ហើយបច្ចុប្បន្នគាត់បានសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់គាត់គឺល្អប្រសើរជាធម្មតាទេ។

បុរសម្នាក់នោះបានចេញរោគសញ្ញាកន្ទួល កាលពីថ្ងៃទី០៦ និងគ្រុនក្តៅ នៅថ្ងៃទី១១ ខែកក្កដា ហើយបានស្វែងរកការព្យាបាលនៅថ្ងៃទី១៣ ខែកក្កដា និងត្រូវបានបញ្ជូនទៅ NCID នៅថ្ងៃដដែល។ MOH បាននិយាយថា ការតាមដានទំនាក់ទំនងកំពុងត្រូវបានបន្ត ហើយបានបន្ថែមថា ករណីនេះមិនជាប់ពាក់ព័ន្ធទៅនឹងករណីជំងឺមុនណាមួយដែលបានប្រកាសនោះទេ។ គួរឱ្យដឹងដែរថា នេះគឺជាករណីជំងឺអុតស្វាទី៥ ខណៈក្នុង​ចំណោម​ករណី​ទាំងអស់ចាប់តាំងពី​ខែមិថុនា​មក ខណៈករណីចំនួន​ ៣​ គឺជាការ​នាំ​ចូល និង ​២ ​គឺជាករណី​ក្នុងសហគមន៍៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: