ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Zelenskyy សម្តែងការអរគុណទៅកាន់ប្រទេសទួរគី និងអង្គការសហប្រជាជាតិ សម្រាប់កិច្ចចរចាជួយបញ្ចប់ការបិទផ្លូវរបស់រុស្ស៊ីនៅសមុទ្រខ្មៅ

    BY autoadmin July 14, 2022
    លោក Zelenskyy សម្តែងការអរគុណទៅកាន់ប្រទេសទួរគី និងអង្គការសហប្រជាជាតិ សម្រាប់កិច្ចចរចាជួយបញ្ចប់ការបិទផ្លូវរបស់រុស្ស៊ីនៅសមុទ្រខ្មៅ

    លោក Volodymyr Zelenskyy នៅក្នុងវីដេអូសុន្ទរកថាមួយកាលពីយប់ថ្ងៃពុធ បានសម្ដែងការអរគុណចំពោះភាគីទួរគួ និងអង្គការសហប្រជាតិ សម្រាប់កិច្ចចរចារបស់ពួកគេ ដើម្បីជួយបញ្ចប់ការបិទផ្លូវរបស់រុស្ស៊ីលើការនាំចេញកសិផលរបស់អ៊ុយក្រែនដែលឆ្លងកាត់សមុទ្រខ្មៅ។ កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា មានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងអាហារ ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ និងសម្រាប់ស្ថិរភាពទីផ្សារ។

    លោក Zelenskyy បាននិយាយថា វាមិនមែនជាការបំផ្លើសទេក្នុងការនិយាយថា ពិភពលោកត្រូវការការចរចាដើម្បីទទួលបានជោគជ័យ មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ។ គាត់បាននិយាយថា៖«ប្រសិនបើយើងអាចលុបបំបាត់ការគំរាមកំហែងរបស់រុស្ស៊ីចំពោះការធ្វើដឹកជញ្ជូនតាមទឹកនៅក្នុងសមុទ្រខ្មៅ វានឹងដកចេញនូវភាពធ្ងន់ធ្ងរនៃវិបត្តិស្បៀងអាហារពិភពលោក»។ លោក Zelenskyy បាននិយាយថា គាត់ត្រូវបានគេជូនដំណឹងថា មានការវិវត្តខ្លះនៅក្នុងការចរចា ហើយអ៊ុយក្រែននឹងយល់ព្រមលើព័ត៌មានលម្អិត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅប៉ុន្មានថ្ងៃខាងមុខទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: