មានអញ្ចឹងដែរ! ហាងគុយទាវរទេះរុញដ៏ល្បីនៅថៃ ប្រកាសសេងហាងដោយសារតែលក់ដាច់ពេកអត់មានពេលសម្រាក
- BY
- autoadmin
- July 16, 2022
អ្នកយកព័ត៌មានថៃបានធ្វើដំណើរទៅ ហាងគុយទាវ ដែលបើកលក់នៅផ្លូវសុខុមវីត នៅជិតផ្សារទំនើប Rayong សាលាក្រុង Rayong ខេត្ត Rayong ដើម្បីជួបជជែកជាមួយលោកស្រី ប៊ុន សិរិចន្ថារឿយ អាយុ៥៩ឆ្នាំ ម្ចាស់ហាងគុយទាវដ៏ល្បី ដែលបើកលក់តាមស្ទីលរទេះលក់ទំនិញ ហាងមានផ្លាកសញ្ញាសរសេរថា “សេងបន្ទាន់ តម្លៃធូរៗ លក់ដាច់ពេកហត់ណាស់” រហូតមានការភ្ញាក់ផ្អើល។ លុះពេលមកដល់ ក៏បានឃើញថា ពិតជាមានអតិថិជនមកអង្គុយញ៉ាំច្រើនមែន ជាពិសេសអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងៗរង់ចាំការកុម្ម៉ង់ដើម្បីដឹកជូនអតិថិជន ដល់ថ្នាក់អ្នកលក់ស្រុះសរសៃគុយទាវជាប់រហូត។ ហាងនេះមានលក់គុយទាវមាន់ គុយទាវជ្រូក និងគុយទាវសាច់គោទឹកស៊ុបខ្មៅ ដែលជារូបមន្តពិសេសសម្រាប់ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់រសជាតិមិនអាចបំភ្លេចបាន

អ្នកស្រី ប៊ុន សិរិចន្ថារឿយ បានប្រាប់ថា អ្នកស្រីបានលក់គុយទាវអស់រយៈពេល ២០ឆ្នាំមកហើយនៅខេត្តរ៉ាក់យ៉ង ដោយលក់ ២វេនក្នុងមួយថ្ងៃ ហើយវេនទី១ គឺលក់នៅធនាគារ សយ កាស៊ីកន សាខាចន្ថាឧត្តម បើកលក់តាំងពីព្រឹកដល់ម៉ោង៣រសៀល។ វេនទីពីរគឺលក់នៅចំណុចដែលនៅទល់មុខហាង Taweesaeng Kasetsart ផ្សារទំនើបរ៉ាយ៉ង នៅលើផ្លូវ Sukhumvit បើកលក់ចាប់ពីម៉ោង ៦ល្ងាច ដល់ ១យប់។ ទាំងពីរវេននេះ គឺ លក់ដាច់ណាស់ អត់មានពេលសម្រាកទាល់តែសោះ។
លោកស្រីបានបន្តថា ខំធ្វើការមក ២០ឆ្នាំ ហត់នឿយពេញមួយគ្រួសារ កូនក៏បានអង្វរអោយខ្ញុំសម្រាកខ្លះ ដោយពេលនេះខ្ញុំចង់ប្តូរមកលក់តែមួយកន្លែងនៅពេលថ្ងៃ។ ដូច្នេះហើយបានសម្រេចចិត្តដាក់ប្រកាសសេងហាង ទាំងដែលក្នុងចិត្តស្តាយ ព្រោះចំណូលនៃចំណុចនេះមិនតិចទេ លក់បានរាប់ម៉ឺនបាតក្នុងមួយថ្ងៃ បន្ទាប់ពីសរសេរស្លាក អតិថិជនមានការភ័ន្តច្រឡំនៅពេលពួកគេឃើញវា ព្រោះលក់ដាច់ មិនគួរឈប់លក់ទេ ហើយបានស្នើឱ្យលក់បន្ត។ អ្នកស្រីក៏បានបកស្រាយជូនដំណឹងដល់អតិថិជននោះថា អ្នកស្រីចង់គេងសម្រាកខ្លះព្រោះកន្លងមកហត់ពេក មិនមានពេលបានសម្រាកទាល់តែសោះ។ លុះអតិថិជនដែលមកអង្គុយញ៉ាំគុយទាវនៅឯហាង ពេលឃើញស្លាកសេងហាងក៏សួរព័ត៌មានលម្អិតពីការសេងនេះ ដែរនឹងផ្តល់អោយអ្វីខ្លះ? អ្នកស្រីក៏បានឆ្លើយថា ហាងទាំងមូលឲ្យទាំងឧបករណ៍ ហើយមុខម្ហូបទាំងអស់មានតម្លៃ ១៥០,០០០បាត ឬជាង ៨,០០០ដុល្លាអាមេរិក។
អ្នកស្រីបានបន្តថា មានអ្នកខលទាក់ទងមកសួរច្រើន ព្រោះពួកគេដឹងច្បាស់ថា ប្រសិនបើមកលក់បន្តពីយើង ពិតជាលក់ដាច់ ប៉ុន្តែក៏ត្រូវមានទាំងកម្លាំងកាយ និងទឹកលុយ ទើបអាចសេងបន្តពីហាងបានទាំងមូលរួមជាមួយនឹងរូបមន្ត ប៉ុន្តែក៏មានអ្នកខ្លះមានប្រាក់ប៉ុន្តែ មិនមានកម្លាំងកាយ ខ្វះកម្លាំងដែលជួយពេលបើកលក់ អ្នកខ្លះវិញ មានទាំងកម្លាំងកាយចិត្តត្រៀមរួចរាល់ក្នុងការលក់ប៉ុន្តែខ្វះទ្រព្យទៅវិញ៕





អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






