អន្តរជាតិ

អេ​ស្ប៉ា​ញ​ ត្រូវប្រឈមមុខរលក​កម្តៅ​​ជាលើកទី២ ដែលសីតុណ្ហភាពកើនឡើងដល់ ៤២អង្សារសេ

BY
autoadmin
July 15, 2022

កាលពីថ្ងៃទី១៤​ ខែកក្កដា ទីភ្នាក់ងារឧតុនិយមអេស្ប៉ាញបានរាយការណ៍ថា អេស្បាញកំពុងប្រឈមមុខនឹងរលកកម្តៅទីពីររបស់ខ្លួនក្នុងរយៈពេលតិចជាងមួយខែ ជាមួយនឹងកម្តៅដ៏ក្តៅគគុក និងខ្យល់ត្រូពិចពីទ្វីបអាហ្វ្រិក។ សីតុណ្ហភាពនៅឧបទ្វីប Iberian នឹងខ្ពស់ជាងធម្មតាសម្រាប់តំបន់ដែលរងគ្រោះខ្លាំងបំផុតនៅភាគនិរតី និងភាគខាងលិចនៃប្រទេស។

ជាមួយគ្នានេះសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤០អង្សារសេ ហើយនៅក្នុងទីក្រុងភាគខាងត្បូងនៃ Cordoba និង Sevilla សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់ ៤២អង្សារសេ។ ជាមួយនឹងសីតុណ្ហភាពក្តៅនេះ គេរំពឹងថាយ៉ាងហោចណាស់នឹងកើតមានឡើងរហូតដល់ចុងសប្តាហ៍នេះ។

ចំណែកនៅក្នុងក្រុង Madrid អាជ្ញាធរ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​រក​វិធី​រំសាយកម្តៅដោយ​ជ្រក​ក្រោម​ម្លប់​ដើមឈើហើយ​នៅ​ក្នុង​អគារ​កុំ​ចេញ​មក​ក្រៅត្រូវ​ពន្លឺ​ថ្ងៃ​ផ្ទាល់។ គួរបញ្ចាក់ផងដែរថា អេស្បាញបានទទួលរងនូវរលកកម្តៅនៅពាក់កណ្តាលខែមិថុនាម្ដងរួចមកហើយ ដោយសីតុណ្ហភាពបានឡើងកំដៅខ្លាំងជាងមួយសប្តាហ៍ ដែលជាសញ្ញាសម្គាល់រលកកម្តៅលឿនបំផុត ដែលបានគ្របដណ្តប់ប្រទេសអេស្ប៉ាញក្នុងរយៈពេលជាង ៤០ឆ្នាំ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: