លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីរបស់ប្រទេសស្រីលង្កា ខណៈប្រធានាធិបតីថ្មីនឹងត្រូវជ្រើសរើសនៅថ្ងៃពុធ
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremasinghe នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី ជំនួសលោក Gotabaya Rajapaksa ដែលបានភៀសខ្លួនទៅសិង្ហបុរី បន្ទាប់ពីមានការតវ៉ាជាច្រើនខែប្រឆាំងនឹងលោក។ ការិយាល័យរបស់លោក Wickremesinghe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Wickremesinghe អាយុ ៧៣ឆ្នាំ បានស្បថចូលកាន់តំណែងរបស់គាត់ នៅចំពោះមុខចៅក្រមលោក Jayantha Jayasuriya ប្រធានចៅក្រមរបស់ប្រទេសស្រីលង្កា។

ការចូលកាន់តំណែងរបស់គាត់គឺដោយស្វ័យប្រវត្តិ នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រីលង្កា ប៉ុន្តែក្រុមបាតុករជាច្រើនមើលឃើញថា គាត់នៅក្រោមឥទ្ធិពលរបស់លោក Rajapaksas ហើយចង់ឱ្យលោក Wickremasinghe ចាកចេញដូចគ្នាដែរ។ ការិយាល័យបាននិយាយថា សភានឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីជ្រើសរើសសមាជិកសភាមួយរូប ដើម្បីបន្តតំណែងលោក Rajapaksa សម្រាប់អាណត្តិដែលនៅសល់របស់គាត់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia