រុស្ស៊ីដាក់បម្រាមហាមចូលប្រទេសរបស់ខ្លួន លើសមាជិកសភាជប៉ុនចំនួន ៣៨៤ នាក់
- BY
- autoadmin
- July 16, 2022
រុស្ស៊ីបានហាមសមាជិកសភាជប៉ុនចំនួន ៣៨៤នាក់ មិនឱ្យចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានបញ្ចូលសមាជិកសភាជាន់ទាបរបស់ជប៉ុនក្នុងបញ្ជីខ្មៅ ជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ មកលើសមាជិកសភារុស្ស៊ីដែលបានដាក់កាលពីខែមេសាកន្លងទៅ។

ក្រសួងបានចោទប្រកាន់សមាជិកសភាជប៉ុនទាំងនោះថា បានប្រកាន់ជំហរអមិត្តចំពោះរុស្ស៊ី ហើយជាពិសេសការចោទប្រកាន់គ្មានមូលដ្ឋានទាក់ទងនឹងអ្វីដែលទីក្រុងម៉ូស្គូហៅថា ប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែឧសភា រុស្ស៊ីបានហាមប្រាមការចូលជនជាតិជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីការបរទេស Hayashi Yoshimasa ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






