អ្នកមិនសូវទទួលទានត្រូវប្រយ័ត្ន កុំឱ្យដូចស្រ្តីជនជាតិថៃម្នាក់ត្រូវជួបបញ្ហាមួយនេះ ដោយសារតែចូលចិត្តផឹកភេសជ្ជៈផ្សេងទៀតជំនួសទឹក
- BY
- autoadmin
- July 16, 2022
តាមរយៈអ្នកលេងហ្វេសប៊ុកម្នាក់មានឈ្មោះថា Palm Mini បានបង្ហោះសារចែករំលែកបទពិសោធន៍របស់គាត់ដែលពិការមួយចំហៀងខ្លួនដោយសារគាត់មិនចូលចិត្តផឹកទឹកធម្មតា។ នាងបានសរសេរថា “Share ទុកជាមេរៀន រឺសារដាស់តឿន ដើម្បីរំលឹកដល់មនុស្សជាទីស្រឡាញ់កុំឲ្យអូសរំលង ប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកធម្មតាទេ គឺប្រឈមនឹងគ្រោះថ្នាក់ណាស់ ទម្រាំដឹងគឺយឺតពេលទៅហើយ ព្រោះមិនមានសញ្ញាណតឿននៃជម្ងឺនេះសោះឡើយ ហើយអ្នកក៏ប្រហែលជាមិនមានសំណាងដូចខ្ញុំទេ ព្រោះជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំមិនដែលផឹកទឹកធម្មតាទេ។ ប្រាកដណាស់ អ្នកបានឮមិនខុសទេ ព្រោះមិនថាឃ្លាន អស់កម្លាំង ស្រេកទឹក ឬបន្ទាប់ពីញ៉ាំអាហារ និងលេបថ្នាំ ក្រៅពីទឹកស្អាត ខ្ញុំអាចញ៉ាំបានទាំងអស់ ទឹកដោះគោជូរ តែ កាកាវ ភេសជ្ជៈ ទឹកពណ៌ ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង ហើយអ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់នេះ ខ្ញុំបានផឹកវាជំនួសទឹកវិញ ព្រោះខ្ញុំគិតថាវាជាទឹកដូចគ្នា”។

អ្នកនាង Mini បានបន្តថា៖ រហូតមកដល់ឆ្នាំមុន ខ្ញុំចាប់ផ្ដើមមានអាការៈឈឺក្បាល ឈឺចុកចាប់ដូចជា ឈឺក្បាលប្រកាំង ខ្ញុំបានលេបថ្នាំបាត់អស់រយៈពេល ២ ខែ បន្ទាប់មកនៅថ្ងៃទី ១២/៧/២០២១ ខ្ញុំបានទៅបន្ទប់ទឹក លុះនៅសុខៗក៏ដូចជាមានមនុស្សមកបិទភ្លើងហើយក៏បើកភ្លើងវិញ។ ពេលខ្ញុំក្រោកឈរឡើង វាក៏បែរជាទន់ទេរទៅផ្នែកខាងឆ្វេងភ្លាមៗ ខ្ញុំក៏ព្យាយាមតាំងស្មារតីរួចប្រញ៉ាប់ដើរចេញពីបន្ទប់ទឹក រួចស្រែកហៅមិត្តប្រុសអោយជួយ នៅពេលដែលមិត្តប្រុសខ្ញុំចូលមក ខ្ញុំក៏ដួល មាត់របស់ខ្ញុំវៀច និងស្ពឹកពាក់កណ្តាលផ្នែកខាងឆ្វេង ធ្លាយក្អួតចេញមក។
ចំណែកអ្នកផ្ទះបាននាំខ្ញុំទៅមន្ទីរពេទ្យក្នុងរយៈពេល ៣០នាទី ខ្ញុំបានចូលទៅធ្វើ MRI ស្កេនលទ្ធផលចេញមក បង្ហាញអោយដឹងថា៖ «សរសៃឈាមខួរក្បាលត្រូវបានរួមតូច ខួរក្បាលហើម បើហើមមិនឈប់ទេ ត្រូវធ្វើការវះកាត់ខួរក្បាល» តម្រូវអោយស្នាក់នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ចំនួន២យប់ ចំណែកបេះដូង និងអ្វីៗគឺធម្មតា។ សរុបមក ខ្ញុំមានសំណាងដែលវាឈប់ហើម ប៉ុន្តែខ្ញុំមិនអាចដើរបានទេ ហើយផ្នែកខាងឆ្វេងនៃរាងកាយរបស់ខ្ញុំមិនដំណើរការដូចធម្មតាទេ។ គ្រប់យ៉ាង គឺមិនប្រក្រតី ដូចជា ភ្នែកធ្លាក់ ហូរទឹកមាត់ និយាយមិនច្បាស់ ខ្ញុំនៅតែមិនអាចងូតទឹកខ្លួនឯងបាន ខ្ញុំមិនអាចដើរបាន។ ខ្ញុំត្រូវនៅមន្ទីរពេទ្យបានមួយសប្តាហ៍ ខ្ញុំត្រូវធ្វើលំហាត់ប្រាណរាង្គកាយតាមក្បួនរបស់ពេទ្យ ដើម្បីអោយអាចដើរបានម្តងទៀត និងជួយខ្លួនឯងបានម្តងទៀត។ ខ្ញុំបានព្យាបាលខ្លួនឯងបានជាង ២ខែបានជាសះស្បើយគ្រប់យ៉ាង ទាំងលេបថ្នាំគ្រប់មុខ ចាក់ម្ជុរវិទ្យាសាស្រ្តអស់ច្រើនបាត រហូតដល់ដើរវិញបាន ៨០% រាងកាយមិនអាចបំពេញបានអោយដូចដើមបាន ១០០% នោះ គ្រាន់តែប៉ុណ្ណេះក៏ល្អណាស់ហើយ។
សរុបសេចក្តីមក នាងឈឺលើកនេះ ដោយសាររាងកាយនាងមិនបានទទួលជាតិទឹក ធ្វើឱ្យឈាមខាប់ ឈាមស្អិត ឬ ឈាមប្រែជា viscous នាំអោយឈាមហូរយឺត និងកក សំណាងល្អណាស់ដែលវាមិនប៉ះពាល់ដល់សរសៃឈាមខួរក្បាល៕

អត្ថបទ៖ Bee
ប្រភព៖ sanook
- Share This Post:






