អន្តរជាតិ

សភាស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

BY
autoadmin
July 16, 2022

សភារបស់ប្រទេសស្រីលង្កាគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈដែលការដឹកជញ្ជូនប្រេងឥន្ធនៈក៏បានមកដល់ ដើម្បីផ្តល់ជំនួយសង្គ្រោះមួយចំនួនដល់ប្រទេសដែលរងគ្រោះមួយនេះ។ ការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Gotabaya Rajapaksa ត្រូវបានទទួលយកដោយសភាកាលពីថ្ងៃសុក្រ បន្ទាប់ពីគាត់បានហោះហើរទៅកាន់ប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចឯកជនមួយ ដើម្បីគេចចេញពីបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានកាន់កាប់លំនៅដ្ឋាន និងការិយាល័យផ្លូវការរបស់គាត់។

ប៉ូលិស និងសន្តិសុខជាង ១០០ នាក់ ដែលប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅតាមផ្លូវចូលទៅសភា កាលពីថ្ងៃសៅរ៍ ដោយមានទាំងរបាំងការពារ និងកាំភ្លើងបាញ់ទឹក ដើម្បីការពារភាពចលាចលណាមួយ។ ជួរ​កង​កម្លាំង​សន្តិសុខ​បាន​ដើរ​ល្បាត​តាម​ផ្លូវ​មួយ​ទៀត​ទៅ​កាន់​សភា ទោះ​បី​ជា​មិន​មាន​សញ្ញា​នៃ​បាតុករ​ណា​មួយ​ក៏​ដោយ។ សមាជិកសភាគ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេលមួយសប្តាហ៍ ខណៈនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ដែលជាសម្ព័ន្ធមិត្តរបស់លោក Rajapaksas ក៏បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីរហូតដល់រកឃើញប្រធានាធិបតីថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: