រកឃើញសាកសពចំនួន១៦ ក្រោយការវាយប្រហាររវាងពួកប៉ាពួ និងឥណ្ឌូនេស៊ី
កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានរកឃើញសាកសពមនុស្សចំនួន១៦នាក់ បន្ទាប់ពីមានការសម្លាប់រង្គាលដោយពួកឧទ្ទាមនៅក្នុងតំបន់ Papua។ សាកសពទាំងនោះនឹងត្រូវជម្លៀសចេញទៅកាន់ទីប្រជុំជន Timika ស្រុកដាច់ស្រយាលនៃតំបន់ Nduga ហើយសាកសពគឺមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ចំនួនអ្នកស្លាប់ទាំងនេះគឺមានអាយុចន្លោះពី ២៤ ទៅ ៣១ឆ្នាំ។ យ៉ាងណាមិញប្រជាជនជាច្រើននៅ Papua បានចាត់ទុកប្រទេសឥណ្ឌូនេស៊ីថាធ្វើអាណានិគមនិយម និងកាន់កាប់ការងារសាងសង់មកលើពួកគេដោយសារប្រជាជនតំបន់នេះចង់ផ្តាច់ខ្លួនជានប្រទេសឯរាជ្យដោយខ្លួនឯង។
ប្រទេសឥណ្ឌូនេស៊ីតែងតែទម្លាក់កំហុសលើក្រុមបំបែកខ្លួនចំពោះអំពើហិង្សានៅ Papua ហើយប្រព័ន្ធផ្សព្វផ្សាយបរទេសត្រូវសុំការអនុញ្ញាតពីឥណ្ឌូនេស៊ីទើបអាចរាយការណ៍ពត៌មានពីទីនោះបាន ដែលវាធ្វើឱ្យពិបាកក្នុងការទទួលបានព័ត៌មានដែលអាចទុកចិត្តបាន។ គួរឱ្យដឹងផងដែរថា Papua បានប្រកាសខ្លួនឯងថាជាប្រទេសឯករាជ្យមួយពីហូឡង់ក្នុងឆ្នាំ១៩៦១ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីបានកាន់កាប់តំបន់ដែលសម្បូរធនធាននេះពីរឆ្នាំក្រោយការប្រកាសឯករាជ្យនេះ។
អត្ថបទ៖ លីដា
ប្រភព៖ gulftoday